លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ ហ៊ានគិតធំ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

នៅក្នុងពិភពលោកយើងនេះ មានមនុស្សចំនួនតែ 15 ភាគរយប៉ុណ្ណោះ ដែលហ៊ានសុបិនធំនឹងដាក់គោលដៅត្រូវធ្វើនៅក្នុងជីវិត របស់ពួកគេ។ប៉ុន្តែយើងក៏ដឹងហើយថា គ្រប់គ្នាទទួលបានពេលវេលា 24 ម៉ោងក្នុងមួយថ្ងៃ ស្មើគ្នា ប៉ុន្តែតម្លៃនៃការប្រើម៉ោងឬក៏ពេល វេលាមិនដូចគ្នាឡើយ។

មនុស្សដែលបានផ្លាស់ប្ដូរពិភពលោក ពួកគេ ចេះប្រើម៉ោងឱ្យមានតម្លៃហួសពីអ្វីដែលយើងបានគិតនោះដោយសារតែពួកគេ " គិតធំ "ឬក៏ពួកគេសុបិនធំ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវបានឆ្លងកាត់នូវជីវិតគ្រោតគ្រាតនិងសែនលំបាក ភាគច្រើនបំផុតពួកគេកើត នៅក្នុងត្រកូល ក្រីក្រ ប៉ុន្តែដោយសារតែ ភាពមិនព្រមចុះចាញ់និង ឧបសគ្គ ភាពតស៊ូនិងភាពអត់ធ្មត់ពួកគេក្លាយជាអ្នកមាន ដ៏អស្ចារ្យនៅក្នុងពិភពលោកយើងនេះ ព្រមទាំងផ្ដល់ឱកាសការងារជាច្រើនសម្រាប់មនុស្សលោក និងកែប្រែសេដ្ឋកិច្ចឲ្យរីក ចម្រើនទៅដល់មនុស្សជាតិ។

នៅទីនេះសូមលើកយកឧទាហរណ៍មួយចំនួនដើម្បីបញ្ជាក់ជូនដល់មិត្តអ្នកអាន ដើម្បីធ្វើការពិចារណា:

1: Oprah Winfrey .

Oprah Winfrey ត្រូវបានកើតថ្ងៃទី 29 ខែមករា ឆ្នាំ 1954 ជាជនជាតិអាមេរិកាំងនិងជាម្ចាស់កម្មវិធី " tv show"

ពីអតិតកាលអ្នកស្រីត្រូវបានគេចាប់រំលោភជាច្រើនដងកាលពីគាត់នៅវ័យកុមារភាពហើយត្រូវបានគេដេញចេញទីកម្មវិធី ' tv show " ដោយសារតែរូបរាងរបស់គាត់មិនសាកសមជាមួយនឹងកម្មវិធីក៏ប៉ុន្តែ អ្នកស្រីមិនដែលបោះបង់ចោល " សុបិនធំ " របស់គាត់ឡើយគឺគាត់ចង់ផ្លាស់ប្ដូរពិភពលោកតាមរយៈការសម្ដែងនិងការរៀបចំរបស់គាត់ មកទាល់ពេលបច្ចុប្បន្ននេះ  Oprah Winfrey មានទឹកប្រាក់ " Net worth $ 2.6 billions " ជាង 2 កោដិដុល្លារ  ដែលជាស្ត្រីរកលុយតាមសមត្ថភាពនឹងក្លាយជាស្ត្រីអ្នក មានបំផុតក្នុងពិភពលោក នេះដោយយោងទៅតាមទស្សនាវដ្តី Forbes 2020 ។

អ្នកស្រីបានមានប្រសាសន៍នៅក្នុង TV របស់គាត់ថា" នៅក្នុងជីវិត យើងបានបាត់បង់នូវអ្វីៗជាច្រើនប៉ុន្តែសូមកុំឲ្យបាត់ និងបាក់ទឹកចិត្ត យើងឱ្យសោះ"

2: Jack Ma

" គឺជាអ្នកជំនួញនិងជាអ្នកវិនិយោគផ្នែកអ៊ីនធើរណិតរបស់ជនជាតិចិន"។លោក Jack Ma កើតនៅ ឆ្នាំ 1964 ក្នុងគ្រួសារក្រខ្សត់

នៅក្នុងអតីតកាលរបស់គាត់ គាត់ត្រូវបានគេបដិសេធមិនឲ្យធ្វើការរាប់មិនអស់ប៉ុន្តែលោក Jack Ma មិនដែលបាក់ទឹកចិត្តរាល់ការបដិសេធនោះទេហើយគាត់មានសុបិន្តឱ្យក្លាយជាអ្នកបង្កើតការទិញលក់ទំនិញតាមអ៊ីនធឺណិត ខ្នាតយក្សក្នុងប្រទេសចិននិងទូទាំងពិភពលោក ។

លោកបានបរាជ័យរាប់មិនអស់ មនុស្សជាច្រើនបានសើចចំអកដាក់លោក ក៏ប៉ុន្តែទាំងអស់នោះ គាត់បានបំលែងការឈឺចាប់ឲ្យក្លាយជាកម្លាំងខ្លាំងឡើង ៗ រហូតដល់ក្រុមហ៊ុនរបស់លោកឈ្មោះ " ALIBABA " បានទទួលល្បីល្បាញទូទាំងពិភពលោក ចំពោះការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិត ។មកទល់ពេលបច្ចុប្បន្ននេះ លោក Jack Ma មានទ្រព្យ  សម្បត្តិជាសាច់ប្រាក់ : Net worth 65.3 billions USD ( Forbes 2020 )ទាំងអស់នេះគ្រាន់តែជាការលើកឡើង ចំនួនតូចមួយតែប៉ុណ្ណោះ។

សូមចងចាំថា: ការគិតធំធ្វើឲ្យយើងមានការគិតទូលាយ ពង្រីកការយល់ដឹងបានលឿន និងឆាប់យល់អំពីហេតុនិងផល អ្វីៗជុំវិញខ្លួនព្រមទាំងពិភពលោកផងដែរ។

ការគិតធំមិនមែនមានន័យថាយើងប្រថុយធំឬក៏នឹងបាត់បង់ធំនោះឡើយ ផ្ទុយមកវិញ កាកគិតធំធ្វើឲ្យយើងចេះរៀបចំចាត់ចែងការងារតូចៗលំអិត ដែលអាចគ្រប់គ្រងបានដើម្បីឲ្យបានសម្រេចកិច្ចការធំៗ។

ពីព្រោះពួកគេយល់ថា " តើការរៀបចំចាត់ចែងការងារតូចលម្អិតឲ្យបានម៉ត់ចត់គឺជាការទទួលខុសត្រូវដ៏ធំបំផុតចំពោះកិច្ចការធំៗ ដែលនឹងកើតឡើងជាបន្តបន្ទាប់"។ គ្រោះថ្នាក់ទាំងឡាយឬក៏ហានិភ័យធំៗកើតឡើងចំពោះមុខជំនួញ មិនមែនដោយសារតែការគិតធំនោះទេ ភាគច្រើនបំផុតដែលកើតឡើងដោយសារពួកគេចង់បានផ្លែផ្កាលឿនចង់ឃើញលទ្ធផលលឿនដោយប្រើវិធីផ្លូវកាត់ជាច្រើន ជាងការពិចារណាម៉ត់ចត់ ហើយពុំបានយល់ហេតុផលនៃកម្លាំងការងារតូចដើម្បីឱ្យសម្រេចកិច្ចការធំនោះឡើយ។

បំណងនៅក្នុងអត្ថបទថ្ងៃនេះ សូមឱ្យមិត្តអ្នកអានធ្វើការរិះពិចារណាពីព្រោះយើងទាំងអស់គ្នាអាចគិតធំ  អាចចូលរួមផ្លាស់ប្ដូរពិភពលោក  អាចទទួលបានផលធំ " តាមរយៈ៉ ការរៀបចំចាត់ចែងការងារតូចៗលម្អិតឲ្យបានមត់ចត់ និង្ ចូលរួមសហការឲ្យបានច្រើនដើម្បីពង្រីកនូវផលបរយោជន៍ទាំងសងខាង "ប្រសិនបើគេបានផលប្រយោជន៍   យើងបានផលប្រយោជន៍ ហេតុអ្វីយើងមិនចាប់ដៃគ្នា?

និពន្ធដោយ លោក : សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

-PAPAYA NEXT STEP CO,.LTD

-PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

-PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)

-PAPAYA GARDEN(គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)៕

អត្ថបទដែលជាប់ទាក់ទង
ច្បាស់​ហើយ ពេលនេះ​! នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​!
ព័ត៌មានជាតិ
ក្លិប​ហាត់ប្រាណ ត្រូវ​បិទ​ជាថ្មី ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ការឆ្លង​កូ​វីដ​!
ព័ត៌មានជាតិ
ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ថា សុខភាពរបស់ឯកឧត្ដមល្អជាធម្មតា ហើយធ្វើតេស្ត ២ដង គឺអវិជ្ជមានទាំង ២ដង
ព័ត៌មានជាតិ
ព្រឹត្តិការណ៍ ០៣​វិច្ឆិកា​៖ ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ កើនឡើង​ដល់ ១៦៨០​នាក់ ក្នុងនោះ អវិជ្ជមាន ១៦៧៦​នាក់​
ព័ត៌មានជាតិ
Good News៖ កាលពី​ថ្ងៃទី​១១​វិច្ឆិកា នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តម ផៃ ស៊ីផាន៖ គ្មានការបិទ ទីក្រុងភ្នំពេញ ឬទីកន្លែងដទៃទៀតនៃប្រទេសកម្ពុជា ដូចការប្រឌិតសារសំឡេងផ្សព្វផ្សាយនោះទេ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី