ព្រះមហាក្សត្រ យាង​ពន្លត់​ទៀនជ័យ ក្រោយ​អុជ​បំភ្លឺ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៧​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បា​បន​យាង​ពន្លត់​ទៀនជ័យ ដើម្បី​បញ្ចប់​ពិធីបុណ្យ​រំ​ឮ​ក​ខួប​ទិវា​ឯករាជ្យ​ជាតិ លើក​ទី​៦៧ ដែល​បាន​ដុត​បំភ្លឺ​អស់​រយៈពេល ៣​ថ្ងៃ នៅ​វិមានឯករាជ្យ ចាប់តាំងពី​ថ្ងៃទី​៩ ខែវិច្ឆិកា កន្លងទៅ​។ ពិធី​នេះ ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​.​ទ​.​ក​។​

​នៅក្នុង​ពិធី​ពន្លត់​ទៀនជ័យ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នា​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ​គ្រប់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូត​ប្រចាំ​នៅ​កម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​វិធានការ​សុខាភិបាល ត្រូវបាន​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ពិធី​ជួបជុំ​នេះ ដោយ​អ្នកចូលរួម​ទាំងអស់ រួមទាំង​ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ សុទ្ធតែ​ពាក់​ម៉ាស​ជាប់​ជានិច្ច និង​យ៉ាង​ត្រឹមត្រូវ ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​។​

​កម្ពុជា បានទទួល​ឯករាជ្យ កាលពី​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ចាប់ពីពេលនោះ​មក កម្ពុជា បានរៀបចំ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ជា​រៀងរាល់ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេច ព្រះ​នរោត្តម សីហនុ ដែល​ទ្រង់​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​៕​

( រូបភាពពីរដ្ឋសភា )

អត្ថបទដែលជាប់ទាក់ទង
Good News៖ កាលពី​ថ្ងៃទី​១១​វិច្ឆិកា នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តម ផៃ ស៊ីផាន៖ គ្មានការបិទ ទីក្រុងភ្នំពេញ ឬទីកន្លែងដទៃទៀតនៃប្រទេសកម្ពុជា ដូចការប្រឌិតសារសំឡេងផ្សព្វផ្សាយនោះទេ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ ហ៊ានគិតធំ
ព័ត៌មានជាតិ
ការស្រាវជ្រាវរកឃើញថា អ្នកការទូត ហុងគ្រីម្នាក់ប្រចាំនៅទីក្រុងបាងកក ដែលឆ្លងជំងឺកូវីដ១៩ គឺដោយសារជិះរថយន្តរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន
ព័ត៌មានជាតិ
ម៉ាស​ចែក​ហ្វ្រី​ ២លានម៉ាស! ម្នាក់ បាន ២​ម៉ាស ហើយ​ប៉ូលិស​ចរាចរណ៍ ត្រូវ​ណែនាំ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​!
ព័ត៌មានជាតិ
អាជីវកម្ម​មណ្ឌល​កម្សាន្ត ម៉ាស្សា ស្ប៉ា ៣៦២ ទីតាំង បាន​បិទ នៅ​រាជធានី​ភ្នំពេញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី