ក្រសួងសុខាភិបាល ប្រកាស​បញ្ចេញ​ម៉ាស់ ២​លាន សម្រាប់​ចែក​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ នៅ​ភ្នំពេញ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​លិខិត ជម្រាប់ជូន​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល នឹង​បញ្ចេញ​ម៉ាស់​ចំនួន ២ ០០០ ០០០ ( ពីរលាន ) ម៉ាស​ក្រណាត់ ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ​។​

​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​បញ្ចេញ​ម៉ាស់ ចែក​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ នាពេលនេះ បានធ្វើ​ឡើង ខណៈដែល​ម៉ាស់​ឡើងថ្លៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​ម៉ាស់​លក់​តាមផ្លូវ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩​វិច្ឆិកា ថ្លៃ ២០០០ រៀល ក្នុង ១​ដុំ ដែលមាន ១០​ម៉ាស់​។ តែ​នៅ​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​២០២០ ម៉ាស់ ១០ បន្ទះ ថ្លៃ ៣០០០ រៀល​។ 

​ចំណែក​នៅតាម​កន្លែង​លក់​ថ្នាំពេទ្យ ម៉ាស់ ១​ប្រអប់ ចំនួន ៥០​បន្ទះ កាលពី​ថ្ងៃទី​៩​វិច្ឆិកា ថ្លៃ ៨០០០ រៀល ទៅ ១០០០០ រៀល​។ តែ​នៅ​ថ្ងៃទី​១០​វិច្ឆិកា ម៉ាស់ ១​ប្រអប់ ចំនួន ៥០​ម៉ាស់ ឡើងថ្លៃ​ដល់ ១២០០០ រៀល​៕​

អត្ថបទដែលជាប់ទាក់ទង
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ ហ៊ានគិតធំ
ព័ត៌មានជាតិ
ការស្រាវជ្រាវរកឃើញថា អ្នកការទូត ហុងគ្រីម្នាក់ប្រចាំនៅទីក្រុងបាងកក ដែលឆ្លងជំងឺកូវីដ១៩ គឺដោយសារជិះរថយន្តរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន
ព័ត៌មានជាតិ
ម៉ាស​ចែក​ហ្វ្រី​ ២លានម៉ាស! ម្នាក់ បាន ២​ម៉ាស ហើយ​ប៉ូលិស​ចរាចរណ៍ ត្រូវ​ណែនាំ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​!
ព័ត៌មានជាតិ
អាជីវកម្ម​មណ្ឌល​កម្សាន្ត ម៉ាស្សា ស្ប៉ា ៣៦២ ទីតាំង បាន​បិទ នៅ​រាជធានី​ភ្នំពេញ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ យាង​ពន្លត់​ទៀនជ័យ ក្រោយ​អុជ​បំភ្លឺ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៧
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មលើកពេលរៀបការកូន ខណៈលោកកំពុងបន្តធ្វើចត្តាឡីស័ក​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី