(អាមេរិក) រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo នៅថ្ងៃអង្គារបានបដិសេធមិនទទួលស្គាល់ការទទួលជ័យជម្នះរបស់លោក Joe Biden ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតបាននិយាយទេ ហើយថា «រដ្ឋបាលលោក Trump ទីពីរនឹងបន្តដោយរលូន»។ ប្រសាសន៍លោករដ្ឋមន្ត្រីការបរទេសអាមេរិកនាំឲ្យមានការបញ្ឆេះកំហឹង និងការសើចចំអកពីអ្នកការទូតខ្លះ។
លោក Pompeo ត្រូវបានគេសួរថាតើក្រសួងការបរទេសកំពុងរៀបចំភ្ជាប់ទំនាក់ទំនងជាមួយក្រុមផ្លាស់ប្តូររបស់លោក Biden ហើយឬនៅ? បើមិនដូច្នោះទេ តើការពន្យាពេលអាចបង្កហានិភ័យដល់សន្តិសុខជាតិ? លោក Pompeo បានបន្តដោយថ្លែងនៅឯសន្និសីទសារព័ត៌មានខ្លីមួយថា «ពិភពលោកកំពុងឃ្លាំមើលអ្វីដែលកំពុងកើតឡើង។ យើងនឹងរាប់សន្លឹកឆ្នោតទាំងអស់។ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ ហើយអនុញ្ញាតដូច្នេះ»។
លោកបានមានប្រសាសន៍ថា «ពិភពលោកគួរតែមានទំនុកចិត្តថា ក្រសួងការបរទេសមានមុខងារនៅថ្ងៃនេះ ហើយនឹងបន្តរហូតដល់ថ្ងៃយើងប្រកាសជោគជ័យ។ ប្រធានាធិបតីដែលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គឺអ្នកជ័យជម្នះដដែលដែរ»៕



