កីឡាការិនីឆ្នើម ស្រួង ភាវី ​បន្តទទួលជ័យជំនះជាថ្មី​ ក្នុងការប្រកួតវាយ ស្នូកឃ័រ របស់សហព័ន្ធទីក្រុងសេអ៊ូល​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ កីឡាការិនីឆ្នើម ស្រួង ភាវី បានទទួលជ័យជំនះជាថ្មីក្នុងការប្រកួតវាយស្នូកឃ័ររបស់សហព័ន្ធទីក្រុងសេអ៊ូល ដែលជាកម្មវិធីប្រកួតតំណាងក្រុមហ៊ុននៅប្រទេសកូរ៉េ និងកំពុងរំពឹងជ័យជំនះសម្រាប់ប្រកួតបន្តបន្ទាប់ទៀត។ នេះបើតាមលើកឡើងក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់កីឡាការិនីរូបនេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០​។

ការប្រកួតនេះធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជាកម្មវិធីប្រកួតតំណាងក្រុមហ៊ុន ហារិបធំ នៅប្រទេសកូរ៉េ។ ក្នុងនោះដែរ ការប្រកួតនេះមាន ២ កន្លែង ដែលតាមការលើកឡើងរបស់កីឡាការិនី ស្រួង ភាវី ដែលបានទទួលជ័យជំនះលេខ ១​ មួយកន្លែងរួចហើយ។ នៅកន្លែងមួយទៀត កីឡាការិនីរូបនេះក៏បង្ហាញពីភាពជឿជាក់យ៉ាងមោះមុតថានឹងអាចបន្តទទួលយកជ័យជំនះបន្តទៀត។

ក្នុងនោះដែរ កីឡាការិនី ភាវី ក៏បានបង្ហើបពីចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងក្នុងអាជីពរបស់ខ្លួន ដោយជឿជាក់ថា «អ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតខ្ញុំ សុទ្ធតែជារឿងអស្ចារ្យ សូម្បីតែភាពបរាជ័យ ជីវិតមនុស្សគ្រប់រូប គ្មាននរណាម្នាក់ដែលជួបតែរឿងល្អស្រស់បំព្រងនោះទេ ក៏មានពេលខ្លះទទួលភាពបរាជ័យ ឈឺចាប់ ស្រក់ទឹកភ្នែក គ្រាំគ្រាចិត្ត ប៉ុន្ដែអ្វីគ្រប់យ៉ាងដែលបានកើតឡើងសុទ្ធតែផ្ដល់បទពិសោធ និងមេរៀនជីវិតសំរាប់យើង។»

កីឡាការិនីរូបនេះបានបន្តលើកឡើងថា «ពីព្រោះតែពាក្យថា «មហិច្ចតា» ទើបខ្ញុំជោគជ័យដូចសព្វថ្ងៃនេះមហិច្ចតា គឺជាការកត្តាដ៏ចាំបាច់មួយក្នុងការជំរុញទឹកចិត្តរបស់បុគ្គលគ្រប់រូបឲ្យមានភាពតស៊ូសម្រេចនូវគោលដៅ ប្រសិនបើបុគ្គលណាដែលគ្មាន មហិច្ចតា នោះទេ ពួកគេនឹងធ្វើតែរឿងសាមញ្ញៗ និងទទួលបានតែលទ្ធផលសាមញ្ញៗ ប៉ុណ្ណោះ»។

សូមជម្រាបថា កីឡាការិនីផ្នែកស្នូកឃ័រតំណាងឲ្យប្រទេសកម្ពុជា អ្នកស្រី ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ គឺជាកូនកសិកក្រីក្រមួយរូប ស្ថិតនៅក្នុងភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ អ្នកស្រីមានស្វាមីជាជនជាតិកូរ៉េខាងត្បូង ដោយបច្ចុប្បន្ននេះអ្នកស្រីកំពុងរស់នៅប្រទេសកូរ៉េខាងត្បូងទៀតផង។

អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលកីឡាការិនីរូបនេះបានសាងកេរ្តិ៍ឈ្មោះ លើឆាកអន្តរជាតិ ពោលគឺអ្នកស្រី ស្រួង ភាវី ធ្លាប់បានឈ្នះពានរង្វាន់ធំៗជាច្រើន និងបានធ្វើឲ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson តម្រូវឲ្យស្ថិតនៅដាច់ដោយឡែកជាថ្មី បន្ទាប់ពីប៉ះពាល់អ្នកមានជំងឺ Covid-19
អន្តរជាតិ
អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ រាប់ពាន់នាក់ប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅកណ្តាលក្រុងវ៉ាស៊ីនតោន
អន្តរជាតិ
រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ផ្ញើលិខិត​ជូន​សម្ដេច​ក្រឡាហោម ស ខេង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ​នឹងធ្វើបទអន្តរាគមន៍តាមប្រព័ន្ធអនឡាញ ក្នុងវេទិកាគោលនយោបាយ Blockchain ​ពិភពលោកប្រចាំឆ្នាំ២០២០ ​
អន្តរជាតិ
BREAKING NEWS: លោក Joe Biden បានឈ្នះឆ្នោតហើយគឺលទ្ធផលឈ្នះបាន៣០៦សំឡេង ខណៈលោក Donald Trump ទទួលបាន ២៣២ សំឡេង
អន្តរជាតិ
ស្ថានទូតខ្មែរសហការជាមួយដៃគូកូរ៉េ ​ផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ​ និងពិនិត្យសុខភាពទូទៅជូនពលរដ្ឋខ្មែរ ៥០នាក់ ​ដោយឥតគិតថ្លៃ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី