នាយករដ្ឋមន្ត្រីសឹង្ហបុរី ផ្ញើសារអបអរសាទរលោកស្រី អោងសាន ស៊ូជី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សឹង្ហបុរី)៖ ក្រសួងការបរទេសបានឱ្យដឹងថា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានផ្ញើសារអបអរសាទរ លោកស្រី អោងសាន ស៊ូជី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងលិខិតសារអបអរសាទរ លោក លី សៀនឡុង បានថ្លែងថា «លទ្ធផលនេះឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿទុកចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ា មកលើមេដឹកនាំរបស់គណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី»។ លោក លី បានបន្ថែមថា «មីយ៉ាន់ម៉ា និងសឹង្ហបុរី មិត្តចាស់និងជាដៃគូយូរអង្វែង មានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងច្បាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាព»។

នាយករដ្ឋមន្ត្រីសិង្ហបុរី បានមានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នកដើម្បីពង្រឹងទំនាក់ទំនងដែលមានស្រាប់របស់យើងនិងស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ»។ លោក លី ក៏បានជូនពរលោកស្រី អោងសាន ស៊ូជី ឱ្យបន្តជោគជ័យ និងសុខភាពល្អ ដោយលោកសង្ឃឹមថានឹងស្វាគមន៍លោកស្រីនៅប្រទេសសិង្ហបុរីម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង
អ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ រាប់ពាន់នាក់ប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅកណ្តាលក្រុងវ៉ាស៊ីនតោន
អន្តរជាតិ
រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ផ្ញើលិខិត​ជូន​សម្ដេច​ក្រឡាហោម ស ខេង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ​នឹងធ្វើបទអន្តរាគមន៍តាមប្រព័ន្ធអនឡាញ ក្នុងវេទិកាគោលនយោបាយ Blockchain ​ពិភពលោកប្រចាំឆ្នាំ២០២០ ​
អន្តរជាតិ
BREAKING NEWS: លោក Joe Biden បានឈ្នះឆ្នោតហើយគឺលទ្ធផលឈ្នះបាន៣០៦សំឡេង ខណៈលោក Donald Trump ទទួលបាន ២៣២ សំឡេង
អន្តរជាតិ
ស្ថានទូតខ្មែរសហការជាមួយដៃគូកូរ៉េ ​ផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយធំ​ និងពិនិត្យសុខភាពទូទៅជូនពលរដ្ឋខ្មែរ ៥០នាក់ ​ដោយឥតគិតថ្លៃ
អន្តរជាតិ
កីឡាការិនីឆ្នើម ស្រួង ភាវី ​បន្តទទួលជ័យជំនះជាថ្មី​ ក្នុងការប្រកួតវាយ ស្នូកឃ័រ របស់សហព័ន្ធទីក្រុងសេអ៊ូល​
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី