ក្រសួងមហាផ្ទៃស្នើឲ្យផ្អាកបណ្ដោះអាសន្នការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅភ្នំពេញនិងកណ្ដាល​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែ​វិច្ឆិកានេះ បាន ជម្រាបជូ​នឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្ដាលស្ដីពីការផ្អាក​ជា​បណ្ដោះអាសន្ននៃការរៀប​ចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមាន​មនុស្សជា​ច្រើនចូលរួម។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ ស្ថានភាពជំងឺកូវីដ-១៩នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងខេត្តកណ្ដាលមានហានិភ័យខ្ពស់ ក្នុងការបន្តចម្លងទៅក្នុងសហគមន៍មូលដ្ឋាន​ ដែលចាំបាច់ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់​ និងត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចង់។

ក្នុងស្មារតីនេះដើម្បីបន្តការអនុវត្តវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា នូវការរីករាលដាលនៃជំងឺកូវីដ-១៩​សំដៅថែរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ស្នើសុំឯក​ឧត្ដមអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអភិបាលខេត្តកណ្ដាល ធ្វើការផ្អាកជាបណ្ដោះអាសន្នរយៈពេល២​សប្ដាហ៍នៃការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្សជាច្រើនចូលរួម ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងមូលដ្ឋាន​រាជធានីខេត្តទាំងពីរ។ 

ជាមួយគ្នានេះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់​ការរីករាលដាលជំងឺកូវីដ-១៩ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបាន​ជាប់​ជាប្រចាំនៅតាមទីកន្លែងបំពេញការងារ៕ 

អត្ថបទដែលជាប់ទាក់ទង
ព្រះករុណា ព្រះមហាក្សត្រ ​នឹងយាងពន្លត់ទៀនជ័យនៅវិមានឯករាជ្យ រសៀលនេះ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន បន្តចុះសួរសុខទុក្ខ​ ចែកស្រូវពូជ ​និង​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ជាង​ ២ពាន់គ្រួសារ ​នៅខេត្តក្រចេះ
ព័ត៌មានជាតិ
​ឃើញហើយចង់ទៅលេង! បរិវេណមុខប្រាសាទអង្គរវត្ត ចាប់ផ្តើមមានភាពសោភ័ណភាព ​ទិដ្ឋភាពបៃតង ស្រស់ស្អាតខ្លាំង​
ព័ត៌មានជាតិ
TOP NEWS: លោក ដូណាល់ ត្រាំ មិនព្រមចុះចាញ់ ហើយរារាំងមិនឲ្យមានការសហការជាមួយក្រុមផ្ទេរអំណាចនៅឡើយទេ
ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន គ្រោងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តី Suga និងលោក Joe Biden ក្នុងពេលវេលាសមស្របណាមួយ
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ ថ្វាយព្រះពរចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជាក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី