លោក ដូណាល់ ត្រាំ ថ្វាយព្រះពរចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជាក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។

ក្នុងសារថ្វាយព្រះពរនេះលោក ដូណាល់ ត្រាំ បានសរសេរថា តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្ដែងនូវ​អំណរ​សាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ខួបលើកទី៦៧ថ្ងៃទី៩ ខែ​វិច្ឆិកា។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរបន្តថា”យើងនៅតែប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុល​ភាព​ដើម្បីប្រជាជនកម្ពុជា។ ខ្ញុំសូមថ្វាយព្រះពរជូនចំពោះព្រះករុណា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាទាំងអស់ សូម​ឲ្យមានសុខភាពល្អបរិបូណ៌នាពេលអនាគត”៕

អត្ថបទដែលជាប់ទាក់ទង
រូបថតកុមារតស៊ូម្នាក់ អន្រួនចិត្តនៅលើបណ្តាញសង្គម​​
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ ​នឹងយាងពន្លត់ទៀនជ័យនៅវិមានឯករាជ្យ រសៀលនេះ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន បន្តចុះសួរសុខទុក្ខ​ ចែកស្រូវពូជ ​និង​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ជាង​ ២ពាន់គ្រួសារ ​នៅខេត្តក្រចេះ
ព័ត៌មានជាតិ
​ឃើញហើយចង់ទៅលេង! បរិវេណមុខប្រាសាទអង្គរវត្ត ចាប់ផ្តើមមានភាពសោភ័ណភាព ​ទិដ្ឋភាពបៃតង ស្រស់ស្អាតខ្លាំង​
ព័ត៌មានជាតិ
TOP NEWS: លោក ដូណាល់ ត្រាំ មិនព្រមចុះចាញ់ ហើយរារាំងមិនឲ្យមានការសហការជាមួយក្រុមផ្ទេរអំណាចនៅឡើយទេ
ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន គ្រោងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តី Suga និងលោក Joe Biden ក្នុងពេលវេលាសមស្របណាមួយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី