TOP NEWS: រដ្ឋមន្ត្រីការបរទេស ហុងគ្រី ដែលកំពុងរស់នៅដាច់ ដោយឡែកដើម្បីព្យាបាលជំងឺឆ្លងកូវីដ១៩ ត្អូញត្អែរថា «ឈឺក្បាល និងឈឺបំពង់ ក»​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó ដែលកំពុងមានជំងឺកូវីដ១៩ ឈានមកដល់ថ្ងៃទី៨ នៃការរស់នៅដាច់ដោយឡែក ដើម្បីព្យាបាលជំងឺនេះ បានសរសេរលើបណ្តាញសង្គមរៀបរាប់អំពីការវិវត្តន៍នៃអាការៈជំងឺលោកថា៖ «វាកាន់តែពិបាកឡើងៗ។ ការពិបាកនៅទីនេះ គឺការរស់នៅក្នុងភាព​ឯកកោឆ្ងាយពីគ្រួសារ។ ប៉ុន្តែខ្ញុំត្រូវតែរស់! អាការៈនៃជំងឺវាធ្វើទុក្ខខ្ញុំ។ ខ្ញុំប្រយុទ្ធប្រឆាំងនឹងវា ប៉ុន្តែវាមិនព្រមចុះចាញ់ខ្ញុំទេ។ ឥឡូវនេះ ខ្ញុំឈឺក្បាល និងឈឺចាប់បំពង់ ក ខ្លាំងឡើង»។

រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjártó បានមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី៣វិច្ឆិកាកន្លងទៅនេះ ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ពេលអញ្ជើញទៅដល់ប្រទេសថៃ។ ប៉ុន្តែ ក៏បានចម្លងមកមន្ត្រីកម្ពុជាមួយចំនួនផងដែរ។ លោកបានធ្វើកំណត់ត្រាជាប្រចាំថ្ងៃអំពីការវិវត្តន៍នៃអការៈជំងឺរបស់លោក។ ជាមួយគ្នានេះ ក្រៅពីការនិយាយអំពីសុខភាពនិងការខំជម្នះជំងឺនេះ លោកក៏បានរៀបរាប់ខ្លះៗនូវព័ត៌មានស្តីពីការងារប្រចាំថ្ងៃរបស់រដ្ឋាភិបាលហុងគ្រីផងដែរ។

រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjártó នៅបន្តនិយាយបាន និងបានធ្វើជាកំណត់ត្រាប្រចាំថ្ងៃ ហើយមកដល់ថ្ងៃទី៨នេះ រាងកាយលោកហាក់មិនទ្រុឌទ្រោមទេ៕

អត្ថបទដែលជាប់ទាក់ទង
នាយករដ្ឋមន្ត្រីសឹង្ហបុរី ផ្ញើសារអបអរសាទរលោកស្រី អោងសាន ស៊ូជី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត
អន្តរជាតិ
Play Store គឺជាជម្រកនៃកម្មវិធី មេរោគ សម្រាប់ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android
អន្តរជាតិ
ក្រុមបាតុករនិស្សិត នឹងបន្តស្នើឱ្យលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង នៅឯមហាបាតុកម្មស្អែកនេះ
អន្តរជាតិ
TOP NEWS: រដ្ឋ Georgia នឹងធ្វើការរាប់សន្លឹកឆ្នោតនៃការប្រកួតប្រជែងប្រធានាធិបតីអាមេរិកឡើងវិញ
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ថាការបដិសេធរបស់លោក ដូណាល់ ត្រាំ ជាក្ដីអាម៉ាស់មួយ
អន្តរជាតិ
TOP NEWS: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក Joe Biden
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី