វិភាគ៖ តើមរតកនៃការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងបន្សល់ភាពជូរចត់ប្រេះឆាយូរអង្វែងយ៉ាងដូចម្តេច នៅក្នុងសង្គមអាមេរិក?​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ គឺជាមេដឹកនាំបែបណា គឺអាស្រ័យលើការបកស្រាយ និងការវិនិច្ឆ័យរបស់គ្រប់គ្នា ហើយមានរាប់រយចម្លើយ។ ទោះបីជាយ៉ាងណា សូមចងចាំថា មនុស្សប្រមាណ៧០លាននាក់បានបោះឆ្នោតបន្តជ្រើសរើសលោក ដូណាល់ ត្រាំ ឲ្យដឹកនាំប្រទេសមហាអំណាចមួយនេះ។

ត្រឡប់ទៅមុននេះបន្តិច ក្នុងរយៈពេល៤ឆ្នាំនៃការកាន់តំណែងជាប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវបានបក្សប្រជាធិបតេយ្យចាត់ទុកថាជា «មនុស្សកុហក, បង្កើតការស្អប់, ភាពវឹកវរ និងបែងចែកពូជសាសន៍»។ លោកស្រី Micheal Obama បាននិយាយថា «ដូច្នេះ ផ្នត់គំនិតសង្គមអាមេរិកបានបែកបាក់រួចទៅហើយ។ យើងមានការងារជាច្រើន ដែលត្រូវធ្វើ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សទាំងនោះ នាំមកនូវការបង្រួបបង្រួម ហើយវាត្រូវការពេលរាប់ឆ្នាំ»។ ប្រសិនបើអ្នករំពឹងថា «ជំងឺត្រាំនិយម» (Trumpism) នឹងវិលត្រឡប់មករកភាពប្រក្រតីវិញលឿន នោះអ្នកប្រហែលជាយល់ច្រឡំហើយ។

ជំងឺត្រាំនិយម ដែលជាមរតករបស់លោក ដូណាល់ ត្រាំ បន្សល់ទុកក្រោយការចាកចេញពីតំណែងមាន៥ចំណុចធំ៖

ទី១. ការអភិរក្សនិយម៖ ដូចជាគោលនយោបាយប្រឆាំងនឹងការរំលូតកូន ជាដើម។

ទី២. មូលធននិយមបែបថ្មី៖ នោះគឺការកាត់បន្ថយពន្ធសម្រាប់អ្នកមាន និងការដកហូតអំណាចពីមន្ត្រី។

ទី៣. សេដ្ឋកិច្ចនិយមនិងជាតិនិយម៖ មិនប្រកាន់ស្តាំនិយម ឬឆ្វេងនិយម ប៉ុន្តែត្រាំនិយម គឺតាមអំពើចិត្តខ្លួន។

ទី៤. រើសអើងជាតិសាសន៍៖ ជារើយៗប្រើវោហារសាស្ត្រប្រឆាំងជនអន្តោប្រវេសន៍។

ទី៥. ស្បែកសនិយម៖ ការប្រកាន់ក្រុមជាតិសាសន៍លេចឡើងយ៉ាងច្បាស់ឡើងវិញក្នុងសង្គមអាមេរិក។

មរតកដែលលោក ដូណាល់ ត្រាំ បន្សល់ទុកគឺបង្ករជាការលំបាកលុបបំបាត់រួចទៅហើយ។ លើពីនេះ ទម្លាប់ជាប្រចាំរបស់លោក ដូណាល់ ត្រាំ នឹងបន្តបង្ករការឈឺក្បាលក្នុងការដឹកនាំ។ ទោះបីលោកអាចនឹងចាកចេញពីតំណែង ប៉ុន្តែលោកនឹងរក្សាគណនី Twitter ហើយវានឹងបន្តជាសក្តានុពល ក្នុងសង្គមអាមេរិក។

កូនប្រុសពីរនាក់របស់លោក ដូណាល់ ត្រាំបានសន្យារួចហើយថា នឹងធ្វើការសងសឹកនយោបាយប្រឆាំងនឹងពួកសាធារណរដ្ឋដែលមិនបានជួយឪពុករបស់ពួកគេ អំពីការលួចបន្លំសន្លឹកឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមបាតុករនិស្សិត នឹងបន្តស្នើឱ្យលោកនាយករដ្ឋមន្រ្តីចុះចេញពីតំណែង នៅឯមហាបាតុកម្មស្អែកនេះ
អន្តរជាតិ
TOP NEWS: រដ្ឋ Georgia នឹងធ្វើការរាប់សន្លឹកឆ្នោតនៃការប្រកួតប្រជែងប្រធានាធិបតីអាមេរិកឡើងវិញ
អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ថាការបដិសេធរបស់លោក ដូណាល់ ត្រាំ ជាក្ដីអាម៉ាស់មួយ
អន្តរជាតិ
TOP NEWS: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក Joe Biden
អន្តរជាតិ
TOP NEWS: រដ្ឋមន្ត្រីការបរទេស ហុងគ្រី ដែលកំពុងរស់នៅដាច់ ដោយឡែកដើម្បីព្យាបាលជំងឺឆ្លងកូវីដ១៩ ត្អូញត្អែរថា «ឈឺក្បាល និងឈឺបំពង់ ក»
អន្តរជាតិ
BREAKING NEWS: លោក ដូណាល់ ត្រាំ បង្ហោះសារថ្មីមួយថា៖ «យើងនឹងឈ្នះ»
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី