(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងសម្រេចបិទជាបណ្តោះអាសន្ន ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមិនឲ្យមានសកម្មភាពចេញ-ចូល លេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនោះឡើយ។
បើតាមសេចក្តីជូនដំណឹង ការសម្រេចបិទនេះ ក្រោយរកឃើញអង្គរក្សរួមដែលឆ្លងកូវីដ១៩ និងជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ២រូប នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គិល៥រូប នៃមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា៕



