ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នា​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា​នេះ ប្រារព្ធ​ឡើង​ដោយ​ការការពារ​ជំងឺ​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ បានរៀបចំ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក នៅ​បរិវេណ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 

ទាំង​ព្រះករុណា​ព្រះមហាក្សត្រ ទាំង​ថ្នាក់ដឹកនាំ​កំពូលៗ រួមទាំង​មន្ត្រីរាជការ យុវជន​កាយឫទ្ធិ និង​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​ចូលរួម​ពិធី​ជួបជុំ​នៅ​វិមានឯករាជ្យ នា​ព្រឹក​នេះ បាន​ពាក់​ម៉ាស់ និង​ប្រុងប្រយ័ត្ន ចូលរួម​ការពារ មិន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោម​វិធានការ​សុខាភិបាល​យ៉ាង​ត្រឹមត្រូវ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ឥស្សរជន​ជាន់ខ្ពស់ ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្ស​និស្សិត ក្រុមយុវជន​កាយ​ឬ​ទ្ធិ និង​យុវជន​កាកបាទក្រហម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​នានា ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​អបអរសាទរ ទិវា​ឯករាជ្យ​ជាតិ​យ៉ាងច្រើន​កុះករ​។​

​ក្នុង​ពិធី​នេះ ព្រះករុណា​ជា​អម្ចាស់ បាន​យាង​ប្រទាន​ភ្លើង​ជ័យ ជា​និមិត្តរូប​នៃ​ជ័យជំនះ សុខសន្តិភាព និង​ឯករាជ្យ​ពេញបរិបូរណ៍​របស់​កម្ពុ​ជា​។ 

​ថ្ងៃ ៩ វិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ហាញ​ពី​ឯករាជ្យ​ជាតិខ្មែរ និង​ជាការ​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច របស់​អតីត ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ នៅក្នុង​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ 

​វិមានឯករាជ្យ​សាងសង់ឡើង ដើម្បី​ជា​និមិត្តរូប​បញ្ជាក់ថា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ប្រារព្ធ​នូវ​សេរីភាព និង​ឯករាជ្យ​រួច​ពី​ការគ្រប់គ្រង​របស់​បរ​ទេស​៕​

( រូបភាពពីរដ្ឋសភា )


អត្ថបទដែលជាប់ទាក់ទង
TOP NEWS: រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ជំរុញឱ្យចំណងទាក់ទងចិន - អាស៊ាន ត្រូវតែពង្រឹងសម្រាប់ស្ថិរភាព និងវិបុលភាពក្នុងតំបន់
ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០
ព័ត៌មានជាតិ
ពានរង្វាន់ នាយកប្រតិបត្តិល្អបំផុត នៅក្នុងប្រទេសអាស៊ាន សម្រាប់អភិបាលកិច្ចសាជីវកម្ម និងឧត្តមភាពនៃការគ្រប់គ្រង
ព័ត៌មានជាតិ
BREAKING NEWS: មន្ត្រីទូត និងបុគ្គលិក ៤នាក់ ​នៃស្ថានទូតកម្ពុជានៅបារាំង ឆ្លងជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ណែនាំដល់អភិបាលរាជធានី ខេត្ត ​បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត ​និងចុះត្រួតពិនិត្យជាប្រចាំឲ្យមានប្រសិទ្ធភាព​
ព័ត៌មានជាតិ
សោកស្តាយខ្លាំង! ប្រទះឃើញ ​សត្វផ្សោតវង្វេងពីហ្វូងមួយក្បាល ស្លាប់តាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី