ស្ត្រីទី១សហរដ្ឋអាមេរិក​ ជាគ្រូបង្រៀន ​និងមានបំណងចង់លើកតម្កើងវិស័យអប់រំនៅអាមេរិកឲ្យបានល្អជាងមុន​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ អ្នកណាជាជំទាវធំទី៤៦ នៃសហរដ្ឋអាមេរិក? គឺលោកស្រី Jill Tracy Jacob ដែលមានឪពុកជាជនជាតិអ៊ីតាលី ដែលមានត្រកូល Giacoppa តែក្រោយមកបានដូរអោយមានសំនៀងអង់គ្លេសជា Jacob និងម្តាយជាអ្នកបម្រើរបស់លោក Giacoppa សញ្ជាតិអង់គ្លេស។ នេះបើតាមការឲ្យដឹងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៨ ខែវិច្ឆិកានេះ។

ឯកឧត្តមបានឲ្យដឹងបន្តថា លោកស្រីកើតនៅឆ្នាំ ១៩៥១ នៅ New Jersey តែបានទៅរស់នៅក្នុងរដ្ឋ Pennsylvania វិញ។ លោកស្រីបានរៀបការជាលើកទី១ នៅ​ឆ្នាំ ១៩៧០ ហើយបានលែងគ្នា ៤ឆ្នាំក្រោយ។ លោកស្រីបានជួបលោក Joe Biden នៅឆ្នាំ ១៩៧៥​ ក្នុងពេលដែលលោកស្រីរៀនបញ្ចប់ថ្នាក់សាស្ត្រាចារ្យ ( លោកស្រីជាគ្រូបង្រៀនភាសាអង់គ្លេស ) ហើយ​អ្នកទាំង ២ បានរៀបការជាមួយគ្នានៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៨១ បានមានកូនស្រីមួយ។ អ្វីដែលខុសប្លែកពីជំទាវមុន​ៗ​គឺនៅពេលដែលប្តីលោកស្រីក្លាយជាអនុប្រធានាធិបតីអស់រយៈពេល ៨ឆ្នាំ ក្នុងសម័យលោក អូបាម៉ា លោកស្រីមិនបានបោះបង់ការងារបង្រៀនរបស់លោកស្រីឡើយ។ នៅពេលដែលគេសួរលោកស្រីពីបំណងទី ១ របស់លោកស្រីនៅពេលក្លាយជាជំទាវទី១ នៃសហរដ្ឋអាមេរិក លោកស្រីបានប្រាប់ថា លោកស្រីចង់លើកដម្កើងវិស័យអប់រំនៅអាមេរិក អោយបានល្អជាងមុន៕

អត្ថបទដែលជាប់ទាក់ទង
សោកស្តាយខ្លាំង! ប្រទះឃើញ ​សត្វផ្សោតវង្វេងពីហ្វូងមួយក្បាល ស្លាប់តាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​
ព័ត៌មានជាតិ
ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នា​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា​នេះ ប្រារព្ធ​ឡើង​ដោយ​ការការពារ​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់ ៩៤៤​នាក់​
ព័ត៌មានជាតិ
ប្រធានGRAអំពាវនាវឲ្យភ្នាក់ងារអចលនទ្រព្យអាជីព គួរសិក្សាអំពីគម្រោងអចលនទ្រព្យឲ្យបានច្បាស់លាស់
ព័ត៌មានជាតិ
កូ​វីដ​១៩ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​បុរស​ជនជាតិខ្មែរ មកពី​ជប៉ុន រកឃើញ​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​
ព័ត៌មានជាតិ
សម្ដេចតេជោហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី