កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ខ្យល់ព្យុះ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​០៧-០៩​តុលា​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បន្ត​លាតសន្ធឹង ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​វិ​សម្ពាធ​ទាប​សកម្ម​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។ តាម​ការវិភាគ និង​ព្យាករណ៍ សម្ពាធ​ទាប​សកម្ម ដែល​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​នោះ នឹង​វិ​វត្ត​ជា​បន្តបន្ទាប់​ជា​វិ​សម្ពាធ ( Tripical Depression ) ឬក៏​ជា​ព្យុះ ( Tropical Storm ) ដោយ​ដើរ​ដល់​លើ​ភាគខាងត្បូង​វៀតណាម នៅ​ថ្ងៃទី​០៧ ខែតុលា​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្តថា ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​ចន្លោះ​ពី ២២-៣០°C ភ្លៀង​នឹង​បង្កើន​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ ទៅ​ច្រើន​។ នៅ​ថ្ងៃទី​០៧-០៩ ខែតុលា បណ្តាល​រាជធានី​ខេត្ត​ភាគខាងត្បូង និង​ខាងកើត​ជាប់​វៀតណាម អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​រីឯ​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព មាន​ចន្លោះ​ពី ២២-២៩°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម ទៅ​បង្គួរ​។ 

​ដោយឡែក តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​ពី ២២-២៩°C នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​អតិបរិមា ពី​បង្គួរ ទៅ​ច្រើន​។ នៅ​ថ្ងៃទី​០៧-០៩ ខែតុលា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ឲ្យ​សាធារណជន បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បា​តុ​ភូ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។ ជាមួយគ្នា​នោះ អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​០៧-០៩ ខែតុលា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
​គ្រោះថ្នាក់ញឹកពេក! ផ្លូវ ៦០​ម៉ែត្រ​ ​ចាប់ពីផ្លូវលេខ២៧១ ​ដល់ផ្លូវជាតិលេខ២ ត្រូវបានកំណត់ល្បឿនបើកបរ​មិនឲ្យលើស ៤០គ.មក្នុង១ម៉ោង​
ព័ត៌មានជាតិ
​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​
ព័ត៌មានជាតិ
គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ផ្អាក មិន​រៀបចំ​សន្និបាត​បក្ស និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដោយសារ​ជំងឺ​កូ​វីដ​១៩
ព័ត៌មានជាតិ
រដ្ឋសភា បន្ត​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ បម្រើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ប៉េកាំង ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​
ព័ត៌មានជាតិ
ករណី​គប់​កញ្ចក់​រថយន្ត នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ត្រូវបាន​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បំភ្លឺ និង​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប ព្រមទាំង​ដាក់​កម្លាំង​ចេញ​ល្បាត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី