សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួង ស្ថាប័ននានា អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត សរុបប្រមាណ២៥៤នាក់។

សូមជម្រាបជូនដែរថា ឯកសារទស្សនទាននេះ គឺជាឯកសារសម្រាប់តម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិដំណាក់កាលទី២។ ឯកសារទស្សនទាននេះ ត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ យ៉ាងទូលំទូលាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ព្រមទាំងបានឆ្លងកិច្ចប្រជុំរបស់ គ.ជ.អ.ប មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ឯកសារទស្សនទាននេះ ក៏បានបង្ហាញផងដែរ អំពីចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ដ្រ នៃការរៀបចំកម្មវិធីជាតិ សមាសភាគសំខាន់ៗនៃកម្មវិធីជាតិដែលរួមមាន កិច្ចការជាអាទិភាពនានា ព្រមទាំងបែបផែននៃការគ្រប់គ្រង និងការអនុវត្តកម្មវិធីដំណាក់កាលទី២ផងដែរ។

សូមបញ្ជាក់ជូនផងដែរថា រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះផងដែរដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បាននឹងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធ អភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានា រួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម
ព័ត៌មានជាតិ
ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា
ព័ត៌មានជាតិ
ទូតគូបាសំណូមពរក្រសួងផែនការរបស់កម្ពុជា ជួយចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការងារស្ថិតិ
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ផ្តល់​ស្រូវពូជ​ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១០០ គ​.​ក ក្នុង ១​គ្រួសារ​
ព័ត៌មានជាតិ
សូមមានការប្រុងប្រយ័ត្ន ជាមួយឧបករណ៍ផ្ទុកទិន្នន័យដូចជា USB Flash Drive នៅពេលដែលលោកអ្នកឈប់ត្រូវការ
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៥​វិច្ឆិកា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ទេ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី