សូមមានការប្រុងប្រយ័ត្ន ជាមួយឧបករណ៍ផ្ទុកទិន្នន័យដូចជា USB Flash Drive នៅពេលដែលលោកអ្នកឈប់ត្រូវការ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ ដោយមើលឃើញថា អ្នកប្រើប្រាស់យើងមួយចំនួនមិនមានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានទុកនៅក្នុងឧបករណ៍ផ្ទុកទិន្នន័យមួយចំនួនដូចជា USB Flash Drive ឬ Memory cards ជាដើម។

លោកអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះទិន្នន័យដែលមាននៅក្នងនោះនៅពេលដែលលោកអ្នកចង់លក់ឬឱ្យឧបករណ៍ទាំងនោះទៅអ្នកដទៃ។

យោងតាមការបង្ហាញឱ្យដឹងពីអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Abertay ថាមាន USB Flash Drive បានប្រើប្រាស់រួចហើយ ដែលពួកគេបានទិញពីក្រុមហ៊ុន eBay គឺនៅមានផ្ទុកទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់មុនៗ។

ឆ្លងតាមការវិភាគនៃ USB Drive ចំនួន១០០គ្រាប់ដែលបានទិញ ពួកគេបានរកឃើញឯកសារចំនួន ៧៥ ០០០ ដែលមានព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់នៅក្នុងនោះហើយ។ ក្នុងចំណោម USB Drive ចំនួន១០០គ្រាប់នោះ មានតែ៣២គ្រាប់ប៉ុណ្ណោះដែលមិនមានផ្ទុកទិន្នន័យ ២៦គ្រាប់អាចទាញយកទិន្នន័យបានមួយចំនួន និង៤២គ្រាប់ទៀតអាចទាញយកទិន្នន័យបានទាំងស្រុង។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះ USB Drive របស់ខ្លួនមុនពេលដែលលក់ឬឱ្យទៅអ្នកដទៃប្រើ ដើម្បីការពារឯកសារសំខាន់ៗផ្ទាល់ខ្លួនដែលមាននៅក្នុងនោះ។

ដំបូងសូមលោកអ្នកលុប (Formatting) ចោលទិន្នន័យទាំងអស់ដែលមាននៅក្នុងនោះ បន្ទាប់មកចម្លងទិន្នន័យដែលមិនបានការចូលឱ្យពេញ ហើយលុបចោលទិន្នន័យនោះម្ដងទៀត។

សូមបញ្ជាក់ផងដែរថា នាយកដ្ឋានក៏ធ្លាប់បានផ្សព្វផ្សាយ រួចមកហើយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងទិន្នន័យដែលបានផ្ទុកនៅក្នុង Hard Drive របស់កុំព្យូទ័រ ព្រោះរាល់ការលុបទិន្នន័យទាំងអស់មិនត្រូវបានលុបចោលទាំងស្រុងចេញពី Hard Drive នោះទេ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
សម្ដេចក្រឡាហោម ស ខេង៖ ​ការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន ​ជាគំរូដ៏ល្អ ​និងបួងសួងសូមឲ្យសម្ដេចតេជោ ​និងក្រុមគ្រួសារ ​ជៀសឆ្ងាយពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍៖ ​អាជីវកម្មទេសចរណ៍ជិត ​៣ពាន់ទីតាំង ​បានបិទ/ព្យួរ ​ដែលធ្វើឲ្យបុគ្គលិកជាង​ ៥ម៉ឺននាក់ បាត់បង់ការងារ​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម
ព័ត៌មានជាតិ
ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា
ព័ត៌មានជាតិ
ទូតគូបាសំណូមពរក្រសួងផែនការរបស់កម្ពុជា ជួយចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការងារស្ថិតិ
ព័ត៌មានជាតិ
ក្រសួងកសិកម្ម ផ្តល់​ស្រូវពូជ​ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១០០ គ​.​ក ក្នុង ១​គ្រួសារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី