ក្រសួងកសិកម្ម ផ្តល់​ស្រូវពូជ​ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១០០ គ​.​ក ក្នុង ១​គ្រួសារ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា ស្រូវពូជ​របស់​ក្រសួងកសិកម្ម ដែល​បាន​បែងចែក​ជូន​ប្រជាជន​កន្លងមក​

​ទៅ គឺ​ក្នុង ១​គ្រួសារ ទទួលបាន ១០០ គីឡូក្រាម ហើយ​ក្នុង ១​ប៉ាវ​នេះ គឺ​ទម្ងន់ ២៥ គ​.​ក​។ ដូច្នេះ ១​គ្រួសារ បាន ៤​ប៉ាវ​ឯ​ណ្ណោះ តាម​ស្តង់ដារ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺកំណត់​អីចឹង​តែម្តង​។ ស្មើៗ​គ្នា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បន្ថែមថា «​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ គឺ​មិន​ប្រកាន់​ថា គ្រួសារ​ណា​មាន​ផ្ទៃដី​តិច ឬ​ច្រើន​ទេ គឺ​ឲ្យ​តែ​រងគ្រោះ​ដោយ​ទឹកជំនន់​ហ្នឹង និង​ប៉ះពាល់​ហ្នឹង គឺ​សម្តេច​បាន​ឲ្យ​ប្រគល់ជូន​ដល់​កសិករ​គ្រប់ៗ​គ្រួសារ​ទាំងអស់ ដោយ ១​គ្រួសារ ទទួលបាន ១០០ គ​.​ក ពូជស្រូវ​ហ្នឹង គឺ​អត់​មាន​តិច អត់​មាន​ច្រើន ទៅលើ​ផ្ទៃដី​អី​ទេ​។ គឺថា តូច ធំក្តី បាន​ស្មើៗ​គ្នា​ទាំងអស់​។ សំខាន់ គឺ​យើង​បាន​ចុះ​វាយតម្លៃ​ទៅលើ​ទីតាំង​ណា ដែល​អាច​ស្តារ​ទៅបាន​។ បើសិនជា​នៅ​ទីតាំង​ណា ដែល​ខ្វះ​ប្រភពទឹក ក៏​យើង​មិនអាច​ជូន​បានដែរ​។ អីចឹង​ការផ្តល់​ពូជស្រូវ​នេះ សំខាន់​ទៅលើ​ទីតាំង ដែលមាន​ប្រភពទឹក និង​លទ្ធភាព​នៃ​ការស្រោចស្រព​ទៅដល់​ការប្រមូល​ផល​»៕​


អត្ថបទដែលជាប់ទាក់ទង
ក្រសួងមុខងារសាធារណៈចេញលិខិតជម្រាបជូនអំពីការផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួងស្ថាប័នសម្រាប់ឆ្នាំ២០២១
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ ​ការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន ​ជាគំរូដ៏ល្អ ​និងបួងសួងសូមឲ្យសម្ដេចតេជោ ​និងក្រុមគ្រួសារ ​ជៀសឆ្ងាយពីជំងឺកូវីដ១៩
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍៖ ​អាជីវកម្មទេសចរណ៍ជិត ​៣ពាន់ទីតាំង ​បានបិទ/ព្យួរ ​ដែលធ្វើឲ្យបុគ្គលិកជាង​ ៥ម៉ឺននាក់ បាត់បង់ការងារ​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថេរភាពសង្គម
ព័ត៌មានជាតិ
ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា
ព័ត៌មានជាតិ
ទូតគូបាសំណូមពរក្រសួងផែនការរបស់កម្ពុជា ជួយចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការងារស្ថិតិ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី