មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​រដ្ឋបាល​ខណ្ឌដូនពេញ ១៣៦ នាក់ ទទួលបាន​ការយល់ដឹង​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​រដ្ឋបាល​ខណ្ឌដូនពេញ ចំនួន ១៣៦ នាក់ ទទួលបាន​ការយល់ដឹង​បន្ថែម​អំពី​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម ដែល​បានធ្វើ​បទ​បង្ហាញ​ដោយ​លោក សុក បូរ៉ា ប្រធានការិយាល័យ​តាវកាលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខាងលើនេះ គឺ​ដើម្បីឱ្យ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់​បន្ថែមទៀត ស្តីពី ការប្រើប្រាស់​ប័ណ្ណសមាជិក ប​.​ស​.​ស​. ព្រមទាំង​ការទទួលបាន​សេវា​ថែទាំ​សុខភាព នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​. ដោយ​ឥត​បង់ថ្លៃ​។​

​សូមបញ្ជាក់ថា ពិធី​ផ្សព្វផ្សាយ​នេះ បានធ្វើ​ឡើង នៅ​សាលាខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោកស្រី នូ ថាវ​រី អភិបាលរងខណ្ឌ តំណាង​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា សរុប​ប្រមាណ​ជា ១៣៦​នាក់​៕

អត្ថបទដែលជាប់ទាក់ទង
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើន​ដល់ ៨៤០​នាក់ តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីបើកសិក្ខាសាលាជាតិ ព្រឹកនេះនៅក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធី កម្ទេច ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ សរុបចំនួន ៥៤០.៧ តោន
ព័ត៌មានជាតិ
TOP NEWS: ក្រុមលោក ចូ បៃដិន ស្នើឲ្យបិទគណនេយ្យ Twitter របស់លោក ដូណាល់ ត្រាំ រហូតដល់ការរាប់សន្លឹកឆ្នោតរួចរាល់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី