ក្រុមហ៊ុន Facebook បានប្ដឹងក្រុមហ៊ុនពីរទាក់ទងនឹងការលួចប្រមូលទិន្នន័យ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Facebook បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុនពីរ ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីមុខងារបន្ថែម (Extensions) សម្រាប់ប្រើប្រាស់ជាមួយកម្មវិធី Chrome។ ក្រុមហ៊ុនទាំងពីរនេះមានឈ្មោះថា BrandTotal Ltd. និង Unimania Inc. ហើយពួកគេបានបង្កើតកម្មវិធី UpVoice និងកម្មវិធី Ads Feed ដែលមានដាក់ឱ្យទាញយកបានពីក្នុង Chrome Web Store ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩។

បើតាមការចោទប្រកាន់របស់ក្រុមហ៊ុន Facebook នៅក្នុងពាក្យបណ្ដឹងបានឱ្យដឹងថាក្រុមហ៊ុន BrandTotal បានប្រើល្បិចល្បួងអ្នកប្រើប្រាស់ ដោយផ្ដល់ប្រាក់កាសជាប្រភេទកាត ឱ្យពួកគេបន្តិចបន្តួចជាថ្នូរនឹងការបញ្ចូលកម្មវិធីនេះ ចំណែកឯក្រុមហ៊ុន Unimania ត្រូវបានចោទប្រកាន់ដោយប្រើល្បិចបោកបញ្ឆោតអ្នកប្រើប្រាស់ថា នៅពេលដែលពួកគេទាញយកកម្មវិធីនេះ ពួកគេនឹងក្លាយទៅជាសមាជិករបស់សហគមន៍អ្នកល្បីៗ ដែលគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានថវិការាប់ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Facebook បានធ្វើការចោទប្រកាន់ថា កម្មវិធីទាំងពីរនេះគឺជាកម្មវិធីបង្កើតឡើងដើម្បីលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជា ឈ្មោះផ្ទាល់ខ្លួន ឈ្មោះសម្រាប់ចូលក្នុងគណនី ភេទ ថ្ងៃខែឆ្នាំកំណើត និងទីតាំង របស់អ្នកប្រើប្រាស់តាមរយៈគេហទំព័រពីក្រុមហ៊ុនផ្សេងៗមានដូចជា Facebook, Instagram, Amazon, Twitter, LinkedIn, Pinterest និង YouTube ជាដើម។ ក្រុមហ៊ុនទាំងពីរខាងលើបានប្រមូលទិន្នន័យទាំងអស់នេះដើម្បីលក់ទៅឱ្យក្រុមហ៊ុនផ្សេងៗទៀតក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។

បច្ចុប្បន្នកម្មវិធីទាំងពីរនេះនៅតែមាននៅក្នុង Chrome Web Store ទោះបីជាក្រុមហ៊ុន Facebook បានព្យាយាមទាក់ទងជាមួយក្រុមហ៊ុន Google ជាច្រើនលើកច្រើនសាមកហើយ ដែលនេះធ្វើឱ្យពួកគេមានការងឿងឆ្ងល់ដែរថា តើហេតុអ្វីបានជាក្រុមហ៊ុន Google មិនលុបចោលកម្មវិធីទាំងពីរនេះចេញ ព្រោះថាកម្មវិធីនេះមានបង្កប់មុខងារដែលផ្ទុយពីសេវាកម្មរបស់ក្រុមហ៊ុន Google៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយបានជួបជាមួយរដ្ឋមន្ត្រីម្នាក់ដែលបានតេស្តវិជ្ជមានកូវីដ-១៩
អន្តរជាតិ
លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមវេទិកាតស៊ូមតិប្រធានាធិបតីជាលើកទី២ ទោះបីជាកំពុងតស៊ូនឹងជំងឺកូវីដ-១៩
នយោបាយ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានវិញ ក្រោយនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ បានត្រឹមតែ៣ថ្ងៃ
អន្តរជាតិ
មន្ត្រីនិងមនុស្សជំនិតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាច្រើនរូបដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩
អន្តរជាតិ
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Kayleigh McEnany ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
អ្នកច្នៃម៉ូដដ៏ល្បីល្បាញបំផុតរបស់ប្រទេសជប៉ុន Kenzo Takada ស្លាប់ក្នុងវ័យ៨១ឆ្នាំ ដោយសារតែកូវីដ-១៩
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី