មន្ត្រីនិងមនុស្សជំនិតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាច្រើនរូបដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(វ៉ាស៊ីនតោន)៖ ចាប់តាំង​ពីផ្ទុះជំងឺ​រាតត្បាតកូវីដ-១៩ នៅសេតវិមាន​បាន​បង្កើន​ការប្រុងប្រយ័ត្ន និង​ធ្វើតេស្តកូវីដ​ជារៀងរាល់ថ្ងៃ ទៅលើ​អ្នកដែល​ចេញចូល ធ្វើការ​ជាប់ស្និទ្ធ​ជាមួយ ប្រធានាធិបតី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានបង្ហាញនូវបញ្ជីឈ្មោះមន្ត្រីនិងសមាជិកគ្រួសារមួយចំនួនប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកហើយអ្នកទាំងនោះទទួលលទ្ធផលតេស្តវិជ្ជមានCovid-19៖

*សមាជិកគ្រួសារ

លោក ដូណាល់ ត្រាំ ប្រកាសថា លោក និងភរិយា បានធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃសុក្រ ទី២ ខែតុលា ភរិយាលោកត្រូវបានធ្វើចត្តាឡីស័កនៅសេតវិមាន ចំណែកលោក ដូណាល់ ត្រាំ ត្រូវបានគេនាំទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមន្ទីរពេទ្យយោធា Walter Reed លោកបានចេញរោគសញ្ញា រួមមានការដកដង្ហើមពិបាកដកដង្ហើមនិងគ្រុនក្តៅ។ យ៉ាងណាមិញលោកក៏បានត្រឡប់មកសេតវិមានវិញនៅថ្ងៃអង្គារ៍នេះ។

*មន្ត្រីនៅសេតវិមាន

លោកស្រី Hope Hicks អាយុ៣១ឆ្នាំ ប្រធានផ្នែកទំនាក់ទំនងរបស់លោក ដូណាល់ ត្រាំ

លោកស្រី Kayleigh McEnany អាយុ៣២ឆ្នាំ ជាលេខាធិការសារព័ត៌មានសេតវិមាន ខណៈជំនួយការរបស់លោកស្រី២រូបទៀតក៏បានឆ្លងតាមរយៈទំនាក់ទំនងផ្ទាល់។

អតីតទីប្រឹក្សាសេតវិមាន លោកស្រី Kellyanne Conway អាយុ៥៣ឆ្នាំ និងកូនស្រីរបស់លោកស្រី ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។

លោក Nicholas Luna អាយុ២៩ គឺជាជំនួយការ ផ្ទាល់ខ្លួនម្នាក់របស់លោក ដូណាល់ ត្រាំ

*សមាជិកគណបក្សសាធារណរដ្ឋ

លោកស្រី Ronna McDaniel ប្រធាន​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​

លោក Bill Stepien អាយុ៤២ឆ្នាំ នាយកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump

* សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ

សមាជិកព្រឹទ្ធសភាសាធារណរដ្ឋបីរូប បានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានដូចជា៖

លោក Mike Lee អាយុ៤៩ឆ្នាំ

លោកThom Tillis អាយុ៦០ឆ្នាំ

លោក Ron Johnson អាយុ៦៥ឆ្នាំ



អត្ថបទដែលជាប់ទាក់ទង
ប្រព័ន្ធសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple មានភាពចន្លោះប្រហោងដែលមិនអាចកែសម្រួលបាន
អន្តរជាតិ
WHO និយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ អាចនឹងមាននៅដំណាច់ឆ្នាំនេះ
អន្តរជាតិ
ថៃត្រូវការពលករកម្ពុជា​ចំនួន ៣ពាន់នាក់​ ​ដើម្បីប្រមូលផលផ្លែមៀនក្នុងខេត្តចាន់ថាក់បុរី ​
ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយបានជួបជាមួយរដ្ឋមន្ត្រីម្នាក់ដែលបានតេស្តវិជ្ជមានកូវីដ-១៩
អន្តរជាតិ
លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមវេទិកាតស៊ូមតិប្រធានាធិបតីជាលើកទី២ ទោះបីជាកំពុងតស៊ូនឹងជំងឺកូវីដ-១៩
នយោបាយ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានវិញ ក្រោយនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ បានត្រឹមតែ៣ថ្ងៃ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី