(ម៉ាឡេស៊ី)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីម្នាក់បានតេស្តវិជ្ជមានជំងឺ COVID-19 ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៧៣ឆ្នាំរូបនេះបានថ្លែងថា លោកបានជួបប្រជុំកាលពីថ្ងៃសៅរ៍ជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាលោក Zulkifli Mohamad Al-Bakri ដើម្បីពិភាក្សាអំពីការកើនឡើងតួលេខអ្នកឆ្លងជំងឺកូវីដ១៩។
បន្ទាប់មកលោករដ្ឋមន្ត្រី Zulkifli បានតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃច័ន្ទ គឺនៅ២ថ្ងៃក្រោយមក បន្ទាប់ពីលោកបានជួបជាមួយនិងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin៕




