លោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់ ក្រោយបានជិះរថយន្តចេញពីមន្ទីរពេទ្យដើម្បីស្វាគមន៍អ្នកគាំទ្រ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជិះរថយន្តចេញក្រៅមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​ជាតិ Walter Reed នៅ​ជាយ​ក្រុង Washington នៃ​តំបន់ Bethesda ​រដ្ឋ Maryland ដែលជាកន្លែងដែលលោកកំពុងទទួលការព្យាបាលជំងឺ COVID-19 មួយរយៈពេលខ្លី ដើម្បីជួបអ្នកក្រុមអ្នកគាំទ្រលោកបានមកប្រមូលផ្តុំ នៅខាងក្រៅមន្ទីរពេទ្យនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

លោក ត្រាំ ត្រូវ​បាន​គេ​ថត​វីដេអូ​រា​ដៃ​ពី​កៅអី​ផ្នែក​ខាង​ក្រោយ​រថយន្ត​ប្រភេទ SUV ពណ៌​ខ្មៅ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ដោយ​ពាក់​ម៉ាស់ ខណៈ​ហ្វូង​មនុស្ស​បាន​អបអរ​ និង​ក្រវី​ទង់​ជាតិ​អាមេរិក​ និង​បដា​ដែល​គាំទ្រ​លោក Trump នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា។ ទង្វើរបស់លោកប្រធានាធិបតីបែបនេះ បានបង្កឱ្យមានការរិះគន់ពីសំណាក់សហគមន៍វេជ្ជសាស្រ្ត ដោយពួកគេចាត់ទុកថា លោក ត្រាំ កំពុងតែធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់

លោកបានរំលោភលើគោលការណ៍ណែនាំ ដែលតម្រូវឱ្យអ្នកជំងឺញែកខ្លួនចេញពីសហគមន៍ ខណៈដែលកំពុងតែទទួលការព្យាបាល ព្រោះវាអាចនឹងចម្លងរោគទៅអ្នកដទៃបាន៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋសភា បន្ត​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ បម្រើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ប៉េកាំង ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​
ព័ត៌មានជាតិ
ផ្លូវ​ក្រុង ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ចាក់​បេតុង និង​ដាក់លូ សម្រេចបាន ១០០% នៅសល់តែ​រៀបចំ​ខឿន កម្រាល​ក្រា​នី​ត ដាក់​បង្គោល​ភ្លើង ដាំ​ដើមឈើ និង​ផ្កា​
ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យពហុកីឡដ្ឋានជាតិមរតកតេជោ
ព័ត៌មានជាតិ
អ្នកច្នៃម៉ូដដ៏ល្បីល្បាញបំផុតរបស់ប្រទេសជប៉ុន Kenzo Takada ស្លាប់ក្នុងវ័យ៨១ឆ្នាំ ដោយសារតែកូវីដ-១៩
អន្តរជាតិ
ក្រុមហ៊ុន Facebook បានប្ដឹងក្រុមហ៊ុនពីរទាក់ទងនឹងការលួចប្រមូលទិន្នន័យ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី