(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ។ ក្នុងនោះ គិតមកដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩២នាក់។ ក្នុងនោះ ២៨៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ ( បុរសជនជាតិខ្មែរ ៤នាក់ ស្ត្រីជនជាតិខ្មែរ ២នាក់ បុរសជនជាតិប៉ូឡូញ ម្នាក់ បុរសជនជាតិបារាំង ម្នាក់ និងស្ត្រីជនជាតិបារាំង ម្នាក់ )៕



