កម្ពុជា ពុំ​ទទួល​ឥទ្ធិពល​ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី ដែល​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេ​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី ( GONI ) កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កំពុងធ្វើដំណើរ ឆ្ពោះ​មក​ទិស​ខាងលិច​។ តាម​ការ​ព្យាករ ព្យុះ​នេះ ថមថយ​អស់​ឥទ្ធិពល នៅពេល​ចូលដល់​លើ​ភាគ​កណ្តាល ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៥-៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ព្យុះ​នេះ ពុំមាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​យើង​ទេ​។​

​យ៉ាងណាក៏ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​៤-១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​ចាប់ពី ២២-៣០°C ហើយ​បណ្តា​ខេត្ត​នានា មាន​ភ្លៀង​ខ្សោយ​ដោយ​អន្លើ​។ លើកលែងតែ​ថ្ងៃទី​៦-៧ ខែវិច្ឆិកា នៅ​ផ្នែក​ខ្លះ អាចមាន​ភ្លៀង​ធ្លាក់​ខ្សោយ ទៅ​មធ្យម​។ រីឯ​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព មាន​ពី ២០-២៩°C នឹង​អាចមាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម នៅ​ថ្ងៃទី​៦-៧ ខែវិច្ឆិកា​។​

​ដោយឡែក នៅ​តំបន់​មាត់សមុទ្រ ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា សីតុណ្ហភាព​មាន​ពី ២១-៣០°C ស្ទើរតែ​ពុំមាន​ភ្លៀង​។ លើកលែងតែ​នៅ​ថ្ងៃទី​៦-៧ ខែវិច្ឆិកា អាចមាន​ភ្លៀង​ខ្សោយ ទៅ​មធ្យម​៕​


អត្ថបទដែលជាប់ទាក់ទង
នាយករដ្ឋមន្រ្តីលោក Boris Johnson ប្រកាសបញ្ជាឱ្យបិទទ្វារទូទាំងប្រទេសម្ដងទៀត បន្ទាប់ពីចំនួនអ្នកជំងឺកូវីដ១៩ នៅអង់គ្លេសបានហក់ដល់ ១លាននាក់
ព័ត៌មានជាតិ
ជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចូលទៅក្នុងគេហទំព័រដែលមានមេរោគ
ព័ត៌មានជាតិ
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា​ ដែលចប់បេសកកម្មកាទូត
ព័ត៌មានជាតិ
ចាប់បានគ្រឿងញៀនជាង​ ៧គីឡូក្រាម ​និងជនសង្ស័យម្នាក់ ​ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ​នៅរាជធានីភ្នំពេញ
ព័ត៌មានជាតិ
ប្រមុខ​ការទូត​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​៖ ហុង​គ្រី គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​
ព័ត៌មានជាតិ
អបអរសាទរ ខួប ៨​ឆ្នាំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០១២-​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២០
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី