ជនអនាមិកប្រើ Google Drive ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចូលទៅក្នុងគេហទំព័រដែលមានមេរោគ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖ កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាជនអនាមិកបានប្រើភាពចន្លោះប្រហោងនៅក្នុង Google Drive ដើម្បីផ្ញើអុីមែលឬការជូនដំណឹង ទៅឱ្យអ្នកប្រើប្រាស់ដែលមានភ្ជាប់មកជាមួយនូវមេរោគ។ ការបោកបញ្ឆោតនេះគឺមិនមែនជារឿងថ្មីអីនោះទេ ហើយវាក៏ស្រដៀងទៅនឹងការបោកបញ្ឆោតតាមរយៈអុីមែលធម្មតា (Phishing) ដែលអ្នកប្រើប្រាស់ភាគច្រើនបានដឹងយូរមកហើយដែរ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ្នកប្រើប្រាស់ជាច្រើនបានទទួលការជូនដំណឹងតាមរយៈ Google Drive ដែលមានតំណភ្ជាប់ទៅគេហទំព័រដែលមានមេរោគ។ នៅពេលដែលពួកគេចុចនៅលើតំណភ្ជាប់នោះវានឹងទាមទារឱ្យចុចលើតំណភ្ជាប់ផ្សេងៗទៀត ដើម្បីឈ្នះរង្វាន់ ចូលមើលគណនីធនាគារ ឬក៏ដើម្បីទទួលបានប្រាក់ជាដើម។

ទោះបីជាការបោកបញ្ឆោតនេះមិនមានអ្វីថ្មីក៏ដោយ ប៉ុន្តែវាមានប្រសិទ្ធិភាពក្នុងការបោកបញ្ឆោតអ្នកប្រើប្រាស់ដោយសារតែអុីមែលឬការជូនដំណឹងទាំងនោះ ត្រូវបានផ្ញើចេញពីកម្មវិធី Google Drive ដោយផ្ទាល់។ មូលហេតុដែលនាំឱ្យជនអនាមិកងាកមកប្រើ Google Drive ដើម្បីវាយប្រហារតាមរយៈ Phishing នោះគឺដោយសារតែកម្មវិធីអុីមែលភាគច្រើន មានប្រព័ន្ធការពារក្នុងការស្វែងរកមេរោគមុននឹងអុីមែលនោះត្រូវបានផ្ញើទៅឱ្យអ្នកប្រើប្រាស់។

ដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការចុចលើតំណភ្ជាប់ណាមួយនោះ។ សូមកុំចុចលើតំណភ្ជាប់ដែលលោកអ្នកពុំបានស្នើសុំ ឬមកពីប្រភពមិនដែលបានស្គាល់ ជាពិសេសសូមមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានអុីមែលជាភាសាដែលមិនស្គាល់៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម វេង សាខុន ​ណែនាំមន្ទីរកសិកម្មលើកសំណើស្នើសុំគ្រាប់ពូជស្រូវ ​និងពូជបន្លែ​ ​ដើម្បីធ្វើការបែងចែក​ និងផ្តល់ជូនប្រជាជនដែលរងគ្រោះ​
ព័ត៌មានជាតិ
​ក្រសួងព័ត៌មាន ​ចេញសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន​ ​ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម​ ប្រាប់ប្រមុខការទូតហុងគ្រីថា ​កម្ពុជាមានវិស័យចំនួន ៤សំខាន់ ​សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគត​
ព័ត៌មានជាតិ
​ផ្លូវជាតិលេខ២ លេខ៣ ផ្លូវព្រៃស និងផ្លូវលេខ២០A ​ចាប់ពីរង្វង់មូលកួរស្រូវដល់ស្រុកកណ្តាលស្ទឹង ​ដែលខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់​ ត្រូវបានដាក់ឲ្យចរាចរជាបណ្តោះអាសន្ន
ព័ត៌មានជាតិ
ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានបន្ទូលថា ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល
ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីលោក Boris Johnson ប្រកាសបញ្ជាឱ្យបិទទ្វារទូទាំងប្រទេសម្ដងទៀត បន្ទាប់ពីចំនួនអ្នកជំងឺកូវីដ១៩ នៅអង់គ្លេសបានហក់ដល់ ១លាននាក់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី