ព្រះមហាក្សត្រថ្លែងអំណរគុណ ​មហាមិត្តចិន ​ដែលបានផ្តល់ជំនួយសប្បុរសរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ចិន)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ មហាមិត្តចិន ដែលបានផ្តល់ជំនួយដ៏សប្បុរស រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ និងតែងតែថ្វាយនូវការពិនិត្យ និងព្យបាលព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេ។

ព្រះរាជបន្ទូលថ្លែងអំណរគុណរបស់ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានស៊ី តបតាមសេចក្តីក្រាបបង្គំសូមយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឫទ័យមានព្រះរាជឱង្ការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន ជាពិសេស ឯកឧត្តមប្រធានាធិបតី Xi JinPing ដែលបានយាងព្រះអង្គ មកបំពេញព្រះរាជទស្សនកិច្ច ក្នុងឱកាសនេះ និងជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជន នៃទីក្រុងយ៉ានអាន ដែលបានថ្វាយនូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត។ ព្រះអង្គ បានថ្លែងកោតសរសើរអំពីការរីកចម្រើនដ៏មហិមាលើគ្រប់វិស័យ នៃខេត្តសានស៊ី។ 

ព្រះអង្គ បានរំលឹកឡើងវិញអំពីព្រះរាជសកម្មភាព នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គជាព្រះស្ថាបនិកនៃចំណងមិត្តភាព សាមគ្គីភាព ជាមួយដឹកនាំកំពូលៗរបស់ចិន ជាច្រើនជំនាន់ ហើយបានបន្តរហូតដល់ពេលបច្ចុប្បន្ននេះ។ ព្រះអង្គ បានប្រោសព្រះរាជទាននូវព្រះរាជហឫទ័យនឹករលឹក នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំខេត្ត និងមហាប្រជាជនខេត្តទាំងមូល។ 

ព្រះអង្គ សង្ឃឹមថាតាមរយៈដំណើរព្រះរាជទស្សនកិច្ចនេះ យើងនឹងបន្តបាននូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន និងខេត្តសានស៊ី លើវិស័យផ្សេងៗគ្នា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា ស្ថិតក្នុងឱកាសស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន ៣ថ្ងៃ នៅខេត្តសានស៊ី ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ​ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងក្នុងព្រះរាជពិធីលាងសោយភោជន៍ រៀបចំឡើងដោយ ឯកឧត្តម Xu Xingrong លេខាបក្សខេត្តសានស៊ី និងឯកឧត្តម Xue Zhanhai អភិបាលក្រុងយ៉ានអាន។ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូន ឯកឧត្តម Liu Guozhong លេខាគណៈកម្មាធិការបក្សខេត្ត និង ឯកឧត្តម Zhao Yide អភិបាលខេត្ត អញ្ជើញចូលថ្វាយបង្គំគាល់ នៅទីក្រុងស៊ីអាន និងនាវេលាព្រឹកថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២០ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងថ្វាយបង្គំព្រះ និងទស្សនកិច្ចនៅក្នុងព្រះវិហារ Da Ci’en ទីក្រុងស៊ីអាន ខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ថ្នាក់ដឹកនាំកំពូលចិន បានមានប្រសាសន៍ថា ព្រះរាជដំណើរទស្សនកិច្ច របស់ព្រះអង្គលើកនេះ ជាឱកាសមួយដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រកបដោយភាពស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ ពង្រឹងការផ្លាស់ប្តូររវាងខេត្ត និងរដ្ឋជាមិត្ត និងចូលរួមវិភាគទានដល់ការបង្កើតសហគ​មន៍​ចិន-កម្ពុជារួមគ្នាជាមួយអនាគតរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដម​ ហង់​ជួន ណារ៉ុន ​ប្រកាស​ ​និង​ចុះ​ពិនិត្យ​ការ​​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា ​​ដំណាក់​កាល​ទី​៣ នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ​
ព័ត៌មានជាតិ
GOOD NEWS: អូស្ត្រាលីប្រកាសផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ​និងគាំទ្រកម្ពុជា ​ដើម្បីទទួលបានថ្នាំបង្ការប្រកបដោយសុវត្ថិភាព​ និងតម្លៃសមរម្យ ​
ព័ត៌មានជាតិ
និស្សិតកសិកម្មកម្ពុជាចំនួន ១ ២៧១នាក់​ បានទៅសិក្សានៅប្រទេសអ៊ីស្រាអែល, សម្រាប់ឆ្នាំនេះ មានចំនួន ១៩៩នាក់​
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍៖ រយៈពេល៤ថ្ងៃ ​ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់ ប៉ុន្តែចំណាយតិច​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ឯកភាពអនុញ្ញាតឲ្យពន្យារសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅប្រទេសថៃ ​ដោយឥតគិតថ្លៃ​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា អំពាវនាវ៦ចំណុច ​ក្នុងឱកាសជួបសំណេះសំណាល ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះ​ ​១ពាន់គ្រួសារ ​នៅស្រុកចំនួន៣ ក្នុងខេត្តបាត់ដំបង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី