(ភ្នំពេញ)៖ គ្រឹះស្ថានអង្គរ បានប្រកាសថា ចំនួនអ្នកទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២០ នេះ មានចំនួនសរុប ៣៩៨ ៤៨៥នាក់ ថយចុះជិត ៧៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២០ នេះ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១៨ ៥៤៩ ៩០៥ ដុល្លារ គឺថយចុះជាង ៧៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។




