ដឹង​ទេ​! តម្លៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​សណ្ឋាគារ អស់ ៨៨០ ដុល្លារ​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ នៅក្នុង​សណ្ឋាគារ ដែល​ក្រសួងសុខាភិបាល បានរៀបចំ សម្រាប់​តាមដាន​រក​មេរោគ កូ​វីដ​១៩ គឺ​ត្រូវបាន​ចំណាយ​សរុប ៨៨០​ដុល្លារ​។ ក្នុងនោះ តម្លៃ​ម្ហូបអាហារ សរុប ៣៩០​ដុល្លារ ឬ ៣០​ដុល្លារ ក្នុង ១​ថ្ងៃ និង​តម្លៃ​ស្នាក់​នៅក្នុង​សណ្ឋាគារ រយៈពេល ១៤​ថ្ងៃ សរុប ៤៩០​ដុល្លារ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក San Sek Sokhom ដែល​អះអាងថា ជា​ជនជាតិខ្មែរ ដែល​ធ្វើដំណើរ​ត្រលប់មក​ស្រុក​វិញ ហើយ​ត្រូវ​បានដាក់​ឲ្យ​នៅ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។​

​ចំពោះ​ការលើកឡើង​ពី​តម្លៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក្តិ នៅ​សណ្ឋាគារ រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​រក​មេរោគ កូ​វីដ​១៩ ត្រូវបាន​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​នូវ​ការឆ្លើយតប​របស់​មន្ត្រី​ជំនាញ​តាម messenger ទៅកាន់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក្តិ​ថា «​ប្អូន​មាន​ជម្រើស​ដោយ​ខ្លួនឯង​តើ ក្នុងការ​ស្នាក់នៅ​សណ្ឋាគារ ប្រសិនបើ​មិនមាន​លទ្ធភាព​បង់ថ្លៃ​ទេ ប្អូន​អាច​ជ្រើស​យក​កន្លែង ដែល​រដ្ឋ​រៀបចំ​ជូន ដោយ​មិន​បង់ថ្លៃ​បានដែរ​តើ​។ អរគុណ​»។

​សូម​រម្លឹកថា ថ្លៃ​សេវា សម្រាប់​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិត កំណត់​ថ្លៃ កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០​។ នោះ​គឺ​តម្លៃ​ស្នាក់​នៅក្នុង​សណ្ឋាគារ ឬ​មណ្ឌល​សំចត ដែល​កំណត់ដោយ​គណៈកម្មកា​រ​អន្តរក្រសួង ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ថ្លៃ ៣០​ដុល្លារ ក្នុង ១​ថ្ងៃ សម្រាប់​ម្នាក់​។ រីឯ​ថ្លៃ​អាហារ​បី​ពេល ថ្លៃ ៣០​ដុល្លារ ក្នុង ១​ថ្ងៃ សម្រាប់ ម្នាក់​។​

​តារាង​តម្លៃ​នេះ ត្រូវបាន​ធ្វើឡើង​សម្រាប់​ជនបរទេស​។ រីឯ​ជនជាតិខ្មែរ​យើង ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ត្រូវ​បានរៀបចំ​ដោយ​ឥតគិតថ្លៃ នៅតាម​សាលារៀន និង​នៅ​មូលដ្ឋាន​កងទ័ពអាកាស ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ ជា​អ្នកធ្វើដំណើរ​មកពី​ជប៉ុន​!
ព័ត៌មានជាតិ
អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត មិនអាច​យក​បណ្ណ ប្តូរ​យក​ឈាម​វិញ​បាន​ទៀត​ទេ​! ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ទិញ​លក់​ឈាម​!
ព័ត៌មានជាតិ
ព្រឹក​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម​
ព័ត៌មានជាតិ
ថ្ងៃឈប់សម្រាក​​បុណ្យ​អុំទូក ឆ្នាំនេះ ចំនួនអ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍កើនឡើងជាងឆ្នាំមុន​
ព័ត៌មានជាតិ
អ្នកទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ធ្លាក់ចុះ​ជិត ៧៨% ក្នុង​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០២០ នេះ
ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី