(ភ្នំពេញ)៖ ក្រុមការងារនាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០ បានចុះជួសជុលទំនប់សណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត នាពេលកន្លងមក។ វិធានការនេះ ដើម្បីខ្ចប់ទឹកទុក ប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ និងជួសជុលតួទំនប់ សម្រួលក្នុងការធ្វើចរាចរណ៍ឡើងវិញ៕




