លទ្ធផលអង្កេត៖ ​វត្តមានប្រភេទសត្វកម្រមួយចំនួននៅតំបន់រ៉ាមសារ ​កើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២០​​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ធំ)៖ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា-BirdLife International Cambodia Programme នៅថ្ងៃទី៣១ ខែតុលានេះ បានបង្ហាញលទ្ធផលអង្កេតតាមដានជីវៈចម្រុះនាត្រីមាសទី៣ឆ្នាំ២០២០តំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ​។ សកម្មភាពនេះត្រូវបានអនុវត្តដោយឧទ្យានុរក្សជាទៀងទាត់ ដោយផ្អែកលើពិធីសារនៃការគ្រប់គ្រង និងតាមដានជីវៈចម្រុះតំបន់រ៉ាមសារនេះ។ 

បើតាមអង្គការជីវិតសត្វស្លាបអន្តរជាតិ យោងលើទិន្នន័យកត់ត្រារបស់ឧទ្យានុរក្សក្នុងត្រីមាសទី៣នេះឃើញថា វត្តមានប្រភេទសត្វកម្ររមួយចំនួនរួមមាន៖ អកត្រីក្បាលប្រផេះ ទុងប្រផេះ ចង្កៀលខ្យង និងស្វាព្រាម ដោយឡែកចំនួនរបស់ឃើញថា មានចំនួនច្រើនបើធៀបទៅនឹងទិន្នន័យក្នុងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា។ សកម្មភាពល្បាត និងតាមដានជីវចម្រុះនេះគាំទ្រដោយ គម្រោង Ramsar Small Grant តាមរយអង្គការBirdLife និង CEPF តាមរយៈអង្គការ NatureLife៕

អត្ថបទដែលជាប់ទាក់ទង
២​ថ្ងៃ ក្នុង​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​អុំទូក គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង ២៦​លើក បណ្តាល​ឲ្យ​ស្លាប់ ១១​នាក់ និង​របួស ៤០​នាក់​
ព័ត៌មានជាតិ
Good News៖ នៅ​ថ្ងៃ​បុណ្យអុំទូក ២​ថ្ងៃនេះ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក! ​ក្រសួងទេសចរណ៍អំពាវនាវដល់អាជីវកម្មទេសចរណ៍ទាំងអស់​ប្រើប្រាស់ប្រព័ន្ធ​ ​Telegram Bot ​ដើម្បីកត់ត្រាវត្តមានភ្ញៀវ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា ​ចែករំលែកគោលដៅចម្បង​ ៥ចំណុចសម្រាប់សហគ្រិន ​ដើម្បីពង្រីកសមត្ថភាពលើធុរកិច្ចរបស់ខ្លួន​
ព័ត៌មានជាតិ
ក្រុមហ៊ុន ហ៊ួត ជា ​បើកសម្ភោធសាខាថ្មីនៅក្រុងបាវិត និងចែកអំណោយដល់ជនក្រីក្រ​
ព័ត៌មានជាតិ
ទូតកម្ពុជា ​ទទួលបានបន្ទប់ចល័តសម្រាប់អ្នកជំងឺកូវីដ១៩ ​ពីនាយករដ្ឋមន្ត្រីថៃ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី