ធនាគារជាតិនៃកម្ពុជា ​ចូលរួមអបអរសាទរទិវាសន្សំអាស៊ាន​ ថ្ងៃទី៣១ ខែតុលា ជាលើកដំបូង​​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរទិវាសន្សំអាស៊ាន (ASEAN Savings Day) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដែលជាលើកដំបូងនៃការប្រារព្ធពិធីនេះ។ 

ទិវាសន្សំអាស៊ានដែលនឹងប្រព្រឹត្តរៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់ ដែលស្របទៅនឹងការខិតខំរបស់ប្រទេសដែលជាសមាជិកអាស៊ានក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងនៅតាមប្រទេសជាសមាជិកអាស៊ាននីមួយៗ ដែលជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់។ 

ការសន្សំពិតជាមានសារៈសំខាន់សម្រាប់បំពេញតម្រូវការចាំបាច់និងស្ថានភាពបន្ទាន់នៅពេលអនាគត លើសពីនេះ ទិវាសន្សំអាស៊ាន ក៏នឹងអាចជួយបង្កើនវប្បធម៌សន្សំ ដែលនឹងជួយដល់ការកៀរគរប្រាក់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង។ 

បើតាមធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាសមាជិកក្នុងតំបន់ បាននិងកំពុងជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានរៀបចំជាយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥៕

អត្ថបទដែលជាប់ទាក់ទង
ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក! ​ក្រសួងទេសចរណ៍អំពាវនាវដល់អាជីវកម្មទេសចរណ៍ទាំងអស់​ប្រើប្រាស់ប្រព័ន្ធ​ ​Telegram Bot ​ដើម្បីកត់ត្រាវត្តមានភ្ញៀវ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា ​ចែករំលែកគោលដៅចម្បង​ ៥ចំណុចសម្រាប់សហគ្រិន ​ដើម្បីពង្រីកសមត្ថភាពលើធុរកិច្ចរបស់ខ្លួន​
ព័ត៌មានជាតិ
ក្រុមហ៊ុន ហ៊ួត ជា ​បើកសម្ភោធសាខាថ្មីនៅក្រុងបាវិត និងចែកអំណោយដល់ជនក្រីក្រ​
ព័ត៌មានជាតិ
ទូតកម្ពុជា ​ទទួលបានបន្ទប់ចល័តសម្រាប់អ្នកជំងឺកូវីដ១៩ ​ពីនាយករដ្ឋមន្ត្រីថៃ​
ព័ត៌មានជាតិ
លទ្ធផលអង្កេត៖ ​វត្តមានប្រភេទសត្វកម្រមួយចំនួននៅតំបន់រ៉ាមសារ ​កើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២០​
ព័ត៌មានជាតិ
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល​ ១០ខែឆ្នាំ២០២០ ​មានកំណើនគ្រប់គោលដៅនាំចេញទាំងអស់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី