វៀតណាមជម្លៀសប្រជាជនជិត ១.៣លាននាក់ ខណៈព្យុះទីហ្វុង Molave នឹងមកដល់ឆាប់ៗខាងមុខនេះ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(វៀតណាម)៖ វៀតណាមកំពុងត្រៀមជម្លៀសប្រជាជនរហូតដល់ជិត ១.៣លាននាក់ ទៅកន្លែងមានសុវត្ថិភាព ស្របពេលដែលតាមការព្យាការណ៍ ព្យុះទីហ្វុង ម៉ូឡេវ (Molave) កំពុងឆ្ពោះមករកខ្លួន ក្រោយពីវាបានវាយប្រហារលើហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

Molave គឺជាព្យុះទីហ្វុងទី ១៧ហើយ ដែលបានវាយប្រហារលើប្រទេសហ្វីលីពីននៅឆ្នាំនេះ ហើយវាត្រូវគេរំពឹងថា នឹងបោកបក់មកដល់ ភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃពុធសប្តាហ៍នេះ ជាមួយល្បឿនខ្យល់ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ Molave នឹងជាព្យុះទី ៤ ដែលបានវាយប្រហារលើវៀតណាម ក្នុងខែតុលានេះ។ មកទល់ឥឡូវនេះគ្រោះទឹកជំនន់ និងបាក់ដីបានសម្លាប់មនុស្ស ១៣០នាក់ និងធ្វើឲ្យបាត់ខ្លួន ២០នាក់នៅវៀតណាម៕

សូមបញ្ជាក់ជូនថា ព្យុះ Molave ​ទើបតែបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទកន្លងទៅនេះ ដោយព្យុះមួយនេះបានបង្កឲ្យមានខ្យល់បោកបក់ទៅលើដែនសមុទ្រហ្វីលីពីនក្នុងល្បឿន ១២៥ គីឡូម៉ែត្រ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ ព្យុះ Molave គឺជាព្យុះទី ១៧ សម្រាប់ហ្វីលីពីននៅក្នុងឆ្នាំនេះ ហើយឥទ្ធពលរបស់ព្យុះមួយនេះបានធ្វើឲ្យអ្នកនេសាទលើសមុទ្រហ្វីលីពីនចំនួន ១២ នាក់បានបាត់ខ្លួន តែនៅមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង
​ឯកឧត្តម កៅ ខុនដារ៉ា ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ​​រៀបចំយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់​ ​ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់​
ព័ត៌មានជាតិ
ក្រុមបាតុករថៃ ពង្រីកការតវ៉ាដើរដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ
ព័ត៌មានជាតិ
ព្រឹទ្ធាចារ្យវ័យ ៨០-៩០ឆ្នាំប្លាយ​ ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការហាត់សមតម្លើងស្នាដៃល្ខោនបុរាណ «រឿងជ័យជេត» ​
ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយឥតសំណងជាង ២០លានដុល្លារ​ សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​
ព័ត៌មានជាតិ
​ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-​សៀមរាប​ ​ប្រវែង ៧២គីឡូម៉ែត្រ កំពុងរៀបចំសាងសង់​
ព័ត៌មានជាតិ
សារព័ត៌មានបរទេស៖ ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនទាបជាងគេនៅអាស៊ីអាគ្នេយ៍ ព្រោះតែប្រជាជន និងប្រមុខដឹកនាំដ៏អស្ចារ្យរបស់កម្ពុជា!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី