សារព័ត៌មានបរទេស៖ ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនទាបជាងគេនៅអាស៊ីអាគ្នេយ៍ ព្រោះតែប្រជាជន និងប្រមុខដឹកនាំដ៏អស្ចារ្យរបស់កម្ពុជា!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សារព័ត៌មានបរទេសមួយទៀត ឈ្មោះ Nas News បានលើកសរសើរកម្ពុជា ដែលមានវិធីទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរ។ វិធីទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរនេះ ក៏ដោយសារតែការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួមរបស់ប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នាំឲ្យកម្ពុជា ទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងខ្លីបវីដេអូ រយៈពេលជាង៣នាទី ដែលបានចេញផ្សាយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានលើកឡើងបង្ហាញថា មកដល់ពេលនេះ (ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០) ប្រទេសកម្ពុជា មានករណីឆ្លង COVID-19 ត្រឹម២៨២ករណីប៉ុណ្ណោះ ដែលទាបបំផុត ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍។ វាកើតឡើងបាន ព្រោះតែប្រជាជន និងប្រមុខដឹកនាំដ៏អស្ចារ្យរបស់កម្ពុជា។ រយៈពេល៧ខែមកនេះ សម្តេចតេជោ ហ៊ុន សែន បានបរិច្ចាគប្រាក់ខែទាំងអស់របស់លោក គឺ១៧,០០០ដុល្លារអាមេរិក ដើម្បីជួយប្រយុទ្ធប្រឆាំង ហើយមន្ត្រីរដ្ឋាភិបាលគ្រប់ថ្នាក់ជាច្រើនរូបទៀត បានដើរតាមសម្តេចនាយករដ្ឋមន្ត្រី រួមទាំងអ្នកមានទ្រព្យធននានា ក៏បានចូលរួមបរិច្ចាគថវិកាដូចគ្នាដែរ។

សារព័ត៌មានបរទេស Nas News លើកឡើងថា កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះជំងឺរាតត្បាតសកលនេះភ្លាមៗដែរ ដោយបានបិទព្រំដែន សាលារៀន ទីកន្លែងកម្សាន្ត ផ្អាកការប្រារព្ធពិធីនានា ពាក់ម៉ាស តាមដានយ៉ាងសកម្មទៅលើមុខសញ្ញា តាមរបាយការណ៍របស់ផ្នែកជំនាញ បានធ្វើចត្តាឡីស័ក ទៅលើមនុស្សជាង ១ម៉ឺននាក់ បន្ទាប់ពីមានការផ្ទុះករណីឆ្លង COVID-19 កន្លងមក។

ចំណាត់ការទាំងអស់ ជួយឱ្យគ្រប់គ្រងលើវីរុសបាន និងជួយសង្គ្រោះអាយុជីវិត។ នេះជាការបំពេញភារកិច្ចបានយ៉ាងអស្ចារ្យបំផុត ខណៈដែលប្រទេសជាច្រើនផ្សេងទៀត កំពុងតែឆ្លងរាលដាលនៅឡើយ។ សកម្មភាពរបស់រាជរដ្ឋាភិបាល បានផ្តល់ឱ្យយើងនូវក្តីសង្ឃឹមថា កម្ពុជានឹងមានសំណាងល្អ៕

អត្ថបទដែលជាប់ទាក់ទង
​សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជាទើបតែងតាំងថ្មី ​ចូលជួបសម្តែងការគួរសម​
ព័ត៌មានជាតិ
​ឯកឧត្តម កៅ ខុនដារ៉ា ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ​​រៀបចំយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់​ ​ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់​
ព័ត៌មានជាតិ
ក្រុមបាតុករថៃ ពង្រីកការតវ៉ាដើរដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ
ព័ត៌មានជាតិ
ព្រឹទ្ធាចារ្យវ័យ ៨០-៩០ឆ្នាំប្លាយ​ ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការហាត់សមតម្លើងស្នាដៃល្ខោនបុរាណ «រឿងជ័យជេត» ​
ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយឥតសំណងជាង ២០លានដុល្លារ​ សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​
ព័ត៌មានជាតិ
​ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-​សៀមរាប​ ​ប្រវែង ៧២គីឡូម៉ែត្រ កំពុងរៀបចំសាងសង់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី