ក្រុមបាតុករថៃ ពង្រីកការតវ៉ាដើរដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ក្រុមបាតុករនៅប្រទេសថៃ បានពង្រីកការតវ៉ារបស់ពួកគេជាលក្ខណៈអន្តរជាតិ ដោយដើរដង្ហែក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង់ ដើម្បីអំពាវនាវដល់រដ្ឋាភិបាលរបស់លោកស្រីអធិការបតី Angela Merkel ដើម្បីស៊ើបអង្កេត ពីការប្រើប្រាស់អំណាច របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅពេលដែលទ្រង់កំពុងស្នាក់នៅក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយរបស់ CNA នៅរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាព ខណៈពេលដែលសភាថៃបានចាប់ផ្តើមសម័យប្រជុំពិសេសរយៈពេល ០២ថ្ងៃចាប់តាំងពីព្រឹកថ្ងៃចន្ទម្សិលមិញ ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយ ដែលបង្កឲ្យមានការតវ៉ាស្ទើរតែរាល់ថ្ងៃទាមទារឱ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនិងការកែទម្រង់រាជាធិបតេយ្យ។

ក្រុមបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា និងដើរហែរក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក។ សេចក្តីថ្លែងការណ៍មួយរបស់ក្រុមអ្នកតវ៉ាបានគូសបញ្ជាក់ថា ពួកគេដាក់លិខិតមួយទៅកាន់ស្ថានទូតអាល្លឺម៉ង់ ដើម្បីសាកសួរថា តើព្រះមហាក្សត្រថៃបានបំពានច្បាប់របស់អាល្លឺម៉ង់ ដោយប្រើអំណាចរបស់ទ្រង់ពីទីនោះដែរ ឬទេ ព្រោះសកម្មភាពបែបនេះ ជាអ្វីដែលរដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកថា ជារឿងដែលមិនអាចទទួលយកបានផងដែរ។

រដ្ឋាភិបាលអាឡឺម៉ង់ បានលើកយកបញ្ហានេះរួចហើយកាលពីដើមខែតុលានៅពេលដែលរដ្ឋមន្រ្តីក្រសួងការបរទេស Heiko Maas បានឆ្លើយតបនឹងសំណួរខាងលើនៅក្នុងសភា ដោយបានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាពនយោបាយណាមួយ ដែលព្រះមហាក្សថៃអាចនឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់៕

អត្ថបទដែលជាប់ទាក់ទង
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​បុរស​ជនជាតិខ្មែរ ទើបធ្វើដំណើរ​មក​ពី​ជប៉ុន​
ព័ត៌មានជាតិ
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ​សប្បុរ​សជន ០២​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ​!
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​អន្ដរក្រសួង បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អន្ដោប្រវេសន៍​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ប្រជាជនជាង ៥៩ម៉ឺននាក់ រីឯអ្នកស្លាប់ កើនឡើងដល់ ៤៣នាក់ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ!
ព័ត៌មានជាតិ
​សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជាទើបតែងតាំងថ្មី ​ចូលជួបសម្តែងការគួរសម​
ព័ត៌មានជាតិ
​ឯកឧត្តម កៅ ខុនដារ៉ា ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ​​រៀបចំយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់​ ​ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី