ព្រឹទ្ធាចារ្យវ័យ ៨០-៩០ឆ្នាំប្លាយ​ ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការហាត់សមតម្លើងស្នាដៃល្ខោនបុរាណ «រឿងជ័យជេត» ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តគ្រូល្ខោន និងកូនល្ខោន បុរាណនៃវត្តកៀនស្វាយក្រៅ ព្រមទាំងសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកំពុងរួមគ្នាហាត់សមតម្លើងស្នាដៃល្ខោនបុរាណ «រឿងជ័យជេត»។ 

ការហាត់សម និងសម្តែងតម្លើងស្នាដៃនេះ គឺមានការចូលរួមយ៉ាងសស្រាក់សស្រាំពីព្រឹទ្ធាចារ្យ (ក្នុងនោះមានលោកយាយ គិន យិន មានអាយុ ៨៤ ឯកទេសយក្ខ លោកយាយ អ៊ូ ណម អាយុ ៨៩ ឯកទេសយក្ខ លោកយាយ ជា មុត អាយុ ៨៩ ឯកទេសនាយរោង និងលោកតា នៅ ជា អាយុ ៩៥ ជាតន្រ្តីករ) និងកូនល្ខោនចំនួន៦រូប ដែលជាក្រុមល្ខោននៃវត្តកៀនស្វាយក្រៅ រួមជាមួយគ្នានឹងសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសគឺពីនាយកដ្ឋានសិល្បៈទស្សនីយភាពផ្ទាល់តែម្តង។ 

ស្នាដៃនេះ នឹងធ្វើការផ្សព្វផ្សាយតាមបណ្តាញ Facebook Page ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង​ ៩:០០នាទីព្រឹក​ ដើម្បីចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ​សប្បុរ​សជន ០២​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ​!
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​អន្ដរក្រសួង បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អន្ដោប្រវេសន៍​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ប្រជាជនជាង ៥៩ម៉ឺននាក់ រីឯអ្នកស្លាប់ កើនឡើងដល់ ៤៣នាក់ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ!
ព័ត៌មានជាតិ
​សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជាទើបតែងតាំងថ្មី ​ចូលជួបសម្តែងការគួរសម​
ព័ត៌មានជាតិ
​ឯកឧត្តម កៅ ខុនដារ៉ា ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ​​រៀបចំយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់​ ​ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់​
ព័ត៌មានជាតិ
ក្រុមបាតុករថៃ ពង្រីកការតវ៉ាដើរដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី