(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជន និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី អមដោយ ឯកឧត្តម សំ រិទ្ធី តំណាងរាស្ត្រ ឯកឧត្តម លេង ផាលី ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានទទួលអំណោយ ជាជែលលាងដៃពីក្រុមហ៊ុន សារ៉ាយ៉ា ខេមបូឌា ខូលអិលធីឌី SARAYA CAMBODIA CO.LTD ចំនួន ១០០០ កេស ( ស្មើចំនួន ២០ ៥០០ ដប) គិតជាថវិកាចំនួន ១៦២ ៥០០ ដុល្លារ ( ដប់ប្រាំមួយម៉ឺន ពីរពាន់ប្រាំរយដុល្លារ) មកប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន។
ជែលលាងដៃ ដែលបានប្រគល់ និងទទួល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដើម្បីទុកជាប្រយោជន៍ ក្នុងបុព្វហេតុការងារមនុស្សធម៌ ដែលស.ស.យ.ក. បានធ្វើសកម្មភាពមនុស្សធម៌ និងការងារជួយសង្គមជាតិ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធជំងឺកូវីដ-១៩៕




