តាមការព្យាករណ៍នៅឆ្នាំ២០២០ ​ទេសចរអន្តរជាតិថយចុះ ៨០ភាគរយ ​និងជាតិថយចុះ ២០ភាគរយ ​ដោយសារបញ្ហាកូវីដ១៩ ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះគឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។​ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%)។

តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែក ទេសចរផ្ទៃក្នុងនឹងទទួលបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់។

អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖

* សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣)

* សេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)

ក្រសួងទេសចរណ៍បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិមានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២% និងទេសចរបរទេសមានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២%៕

អត្ថបទដែលជាប់ទាក់ទង
ជប៉ុនផ្តល់ជំនួយឥតសំណងជាង ២០លានដុល្លារ​ សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​
ព័ត៌មានជាតិ
​ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-​សៀមរាប​ ​ប្រវែង ៧២គីឡូម៉ែត្រ កំពុងរៀបចំសាងសង់​
ព័ត៌មានជាតិ
សារព័ត៌មានបរទេស៖ ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនទាបជាងគេនៅអាស៊ីអាគ្នេយ៍ ព្រោះតែប្រជាជន និងប្រមុខដឹកនាំដ៏អស្ចារ្យរបស់កម្ពុជា!
ព័ត៌មានជាតិ
វៀតណាមជម្លៀសប្រជាជនជិត ១.៣លាននាក់ ខណៈព្យុះទីហ្វុង Molave នឹងមកដល់ឆាប់ៗខាងមុខនេះ
ព័ត៌មានជាតិ
ចិននិយាយថា នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិក និងបុគ្គលណា ដែលពាក់ព័ន្ធនឹងការលក់សព្វាវុធទៅឱ្យតៃវ៉ាន់
ព័ត៌មានជាតិ
​ឯកឧត្តម ប្រាក់ សុខុន ថ្លែងសុន្ទរកថាគន្លឹះ ​ក្នុងសន្និសីទជាន់ខ្ពស់ក្រោមប្រធានបទ ​«អនាគតដែលយើងចង់បាន ​តួនាទីនៃពហុភាគីនិយម​ ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី