កម្មករ​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម តាម​ខណ្ឌ​បញ្ចេញ​កម្លាំង​ប្រមូល​សំរាម ហើយ​ក្រុង ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​៥​តុលា ឲ្យ​កម្មករ​ស៊ីន​ទ្រី ចូលធ្វើការ​វិញ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ដោយសារតែ​បុគ្គលិក និង​កម្មករ​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី កំពុង​ធ្វើ​កូដកម្ម មិន​ប្រមូល​សំរាម ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ មក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​រថយន្ត​ដឹក​សំរាម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ ទាំង ១៤ សង្កាត់​ទាំង ១០៥ រួមទាំង​ភ្នាក់ងារ​អនាម័យ​ចំនួន ០២​នាក់ ក្នុង​មួយ​សង្កាត់ ចេញ​អន្តរាគមន៍​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ​។​

​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​ឱ្យបាន​ត្រឹមត្រូវ​តាម​កម្មវិធី​។​

​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ធ្វើ​កូដកម្ម មិន​ធ្វើការ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី ដោះស្រាយ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការជូនដំណឹង​មុន ប្រាក់ខែ​ចុងក្រោយ និង​ការឈប់​សម្រាក​ប្រចាំឆ្នាំ ដែល​នៅ​សេសសល់​។​

​ចំពោះ​ការទាមទារ​ទាំងនេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ក្នុង​លិខិត​ជូនដំណឹង កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ ថា ការទាមទារ​ខាងលើនេះ លុះត្រាតែ​ក្រុមហ៊ុន បានបញ្ចប់​ការងារ​របស់​ពួកគាត់ ប៉ុន្តែ​ជាក់ស្តែង ក្រុមហ៊ុន ពុំបាន​បញ្ចប់​ការងារ​របស់​ពួកគាត់​ទេ ក្រុមហ៊ុន កំពុងតែ​ដំណើរការ​ធម្មតា ដូច្នេះ​ការទាមទារ​របស់​កម្ម​ករ​ក្រុមហ៊ុន ស៊ីន​ទ្រី នេះ មិន​ស្របតាម​ច្បាប់ ស្តីពី​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទេ​។​

​ក្នុង​សេចក្តីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​អំពាវនាវ​ដល់​បងប្អូន​កម្មករ​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បញ្ចប់​ការធ្វើ​កូដកម្ម ដោយ​យក​បញ្ហា​សំរាម​ជា​ចំណាប់ខ្មាំង ដើម្បី​ទាមទារ​លក្ខខណ្ឌ ដែល​ខុសច្បាប់ ហើយ​ត្រូវ​ចូល​បំពេញការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ជា​តាម​ធម្មតា​វិញ យ៉ាងយូរបំផុត នៅ​ថ្ងៃ​ចន្ទ ទី​០៥ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត​។ បើ​មិន​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី ដើម្បី​បំពេញការងារ​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ដោយ​មិន​ទទួលយក​កម្មករ​រប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ឡើយ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដកសិទ្ធិ​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ហើយ​ណែនាំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​ជ្រើសរើស​ក្រុមហ៊ុន​ឯកជន ចំនួន ៤ ដើម្បី​បែងចែក​តំបន់​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ ជា ៤ តំបន់​ផងដែរ​។ ក្នុងនោះ ក្រុមហ៊ុន ស៊ីន​ទ្រី ក៏​អាចដាក់​ពាក្យ ចូលរួម​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ បានដែរ​។​

​មកដល់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០ លទ្ធផល​នៃ​ការជ្រើសរើស​ក្រុមហ៊ុន​ឯកជន ដើម្បី​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ការបែងចែក​តំបន់​នោះ មិនទាន់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។ 

​ក្នុងដំណាក់កាល​អន្តរ​កាល ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ គឺ​សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​អង្គភាព​មួយ ដើម្បី​គ្រប់គ្រង​កាកសំណល់ និង​សំរាម ហើយ​បាន​ប្រើប្រាស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដើម្បី​បន្ត​ប្រមូល និង​ដឹកជញ្ជូន​សំរាម ដដែល​។ តែ​លុយ​ថ្លៃ​សំរាម គឺ​សាលា​រាជធានី​ភ្នំពេញ ជា​អ្នកទទួល​៕​

អត្ថបទដែលជាប់ទាក់ទង
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥​តុលា ​ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​»​
ព័ត៌មានជាតិ
ក្រសួង​អប់រំ អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន ០៥ តុលា ក្រោម​ប្រធាន​បទ «គ្រូ​បង្រៀន​ឆ្លាត​វៃ​ដើម្បី​ការ​អប់រំ​ឌីជីថល»
ព័ត៌មានជាតិ
រដ្ឋសភា បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦
ព័ត៌មានជាតិ
Breaking News៖ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​!
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ​សណ្ឋាគារ Le Palais Hotel នៅលើ​កោះ Phangan ប្រទេស​ថៃ សូមទោស ដែល​យក​រូបចម្លាក់​ប្រាសាទខ្មែរ មក​ដាក់​លម្អ​នៅក្នុង​ទីកន្លែង​របស់ខ្លួន
ព័ត៌មានជាតិ
រដ្ឋសភា ចាប់ផ្តើមផ្សាយផ្ទាល់លើកដំបូង​នូវកិច្ចប្រជុំ តាមគេហទំព័រ និងហ្វេសប៊ុកផ្លូវការ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី