(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ បានធ្វើការសូមទោស ដែលបានយករូបចម្លាក់ប្រាសាទខ្មែរ មកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ។ នេះបើតាមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បន្តថា «ការសុំទោសនេះ បានកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ។ ម្ចាស់សណ្ឋាគារនេះ គឺជាប្តីប្រពន្ធសញ្ជាតិខ្មែរ-ក្នុងរូប គឺភោជនីយដ្ឋានបាយ័ន ដែលជាផ្នែកមួយនៃសណ្ឋាគារ Le Palais Hotel ( រូបថតកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០)៕



