សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥​តុលា ​ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​»​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​អបអរសាទរ​ទិវា​គ្រូបង្រៀន ថ្ងៃ​៥​តុលា ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​»​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ការអប់រំ គឺជា​មធ្យោបាយ​គ្រឹះ និង​សំខាន់បំផុត ដើម្បី​ជំរុញ និង​បង្កើន​សមត្ថភាព​យុវជន​ជំនា​ក់​ក្រោយ ឲ្យ​ក្លាយខ្លួនជា​អ្នក​បន្តវេន​ក្នុងការ​រក្សា​និរន្តរភាព​នៃ​វឌ្ឍនភាព​សង្គម និង​ការបន្ត​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ចជាតិ ហើយ​ក្នុង​បរិបទ​កម្ពុជា គឺជា​ការ​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ឆ្នាំ​២០៣០ ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​អភិវឌ្ឍន៍​។ ដោយបាន​ឆ្លងកាត់​បទពិសោធន៍ ដែល​ស្ទើរ​មិនមាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក នៃ​ការសម្លាប់​រង្គាល​លើ​បញ្ញវន្ត ជាពិសេស​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់ ក្នុង​របប​ខ្មែរក្រហម កម្ពុជា​យល់​យ៉ាងច្បាស់​ពី​គុណ​តម្លៃ​នៃ​គ្រូបង្រៀន ដែលជា​គន្លឹះ​យ៉ាងសំខាន់​ក្នុង​ការកសាង​សង្គម​មួយ​ប្រកបដោយ​និរន្តរភាព​ដោយ​ឈរលើ​ចំណេះដឹង តម្លៃ និង​សីលធម៌​។​

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះសុខភាព នៅក្រុងប៉េកាំង ប្រទេសចិន​ នៅស្អែកនេះ
ព័ត៌មានជាតិ
«សហគមន៍បាគងភូមិខ្ញុំ» ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! រដ្ឋមន្ត្រី ថោង ខុន បង្ហាញការគាំទ្រពេញទំហឹង និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយគាំទ្របន្ថែមដល់សហគមន៍
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បង្ហាញកំហុស លោក​ ព្រំ សាន ថ្មី​មួយទៀត ជុំវិញការបង្ហោះព័ត៌មានបំភ្លើស បំពុលសង្គម
ព័ត៌មានជាតិ
បន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិ ត្រូវបានដាក់ឲ្យប្រើប្រាស់​នៅបរិវេណមុខប្រាសាទអង្គរវត្ត
ព័ត៌មានជាតិ
ការសាងសង់ផ្លូវ៣៨ខ្សែ​ ក្នុងក្រុងសៀមរាប​ យកបទពិសោធន៍ខ្លះពីក្រុងព្រះសីហនុ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ​៖ ការបើក​ប្រជុំ​ជា​ទៀងទាត់​របស់​រដ្ឋសភា ជា​កិច្ចការ​ដ៏​សំខាន់ រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ នៅក្នុង​ព្រះរាជាណាចក្រ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៃ​យើង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី