Breaking News៖ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​!​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ចំនួន ២​នាក់​ទៀត​។ ២​នាក់​នោះ ជា​បុរស​ជនជាតិ​បារាំង អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ក្រុង​សៀមរាប និង​ម្នាក់ទៀត ជា​ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ ៣៤​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ នៅ​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ ថា បុរស​ជនជាតិ​បារាំង អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​សាំង​ហ្គា​ពួ តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ សម្រាក​រង់ចាំ​លទ្ធផល​តេស្ត​លើក​ទី​១ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ០២​យប់​។ បន្ទាប់មក នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ គាត់​បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​រថយន្ត Larryta Minibus នៅវេលា​ម៉ោង ១៨:៣០​នាទី​ល្ងាច ទៅកាន់​អាសយដ្ឋាន​ខាងលើ នៅ​ខេត្តសៀមរាប ក្រោយពី​ធ្វើតេស្ត​លើក​ទី​១ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ 

​ក្រសួងសុខាភិបាល បានប្រកាសថា រថយន្ត​នេះ ជិះ​មាន​គ្នា ០៤​នាក់ ( បុរស​ជនជាតិ​បារាំង​ខាងលើ អ្នកដំណើរ ០២​នាក់ និង​អ្នកបើកបរ ) ហើយ​បុរស​ជនជាតិ​បារាំង​នេះ ជិះ​នៅ​កៅអី​ខាងក្រោយ​គេ​បង្អស់ ព្រមទាំង​បាន​ពាក់​ម៉ាស់​ជាប់​រហូត​ផងដែរ​។ ពេលទៅដល់​ផ្ទះ គាត់​បាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅផ្ទះ​របស់គាត់ នៅ​ខេត្តសៀមរាប ហើយ​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ ដែល​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ គាត់​ត្រូវបាន​ធ្វើតេស្ត​ឡើងវិញ ដោយបាន​ទទួលលទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​១៩ ពី​មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ហើយ​វត្ថុ​សំណាក​របស់គាត់ ត្រូវបាន​បញ្ជូនមក​ធ្វើការ​វិភាគ​បញ្ជាក់បន្ថែម​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ដែល​លទ្ធផល​ទទួលបាន​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ បាន​បង្ហាញថា វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តាំងពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើនេះ សរុប​មាន​ចំនួន ៩៨​នាក់ ( ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិ​បារាំង ខាងលើ​នេះដែរ ) ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល បានធ្វើការ​ស្រាវជ្រាវរ​ក និង​បាន​យក​វត្ថុ​សំណាក​របស់​អ្នកដំណើរ​តាម​ជើងហោះហើរ​ជាមួយ​អ្នកជំងឺ​នេះ បាន​ចំនួន ៥០% ហើយ​លទ្ធផល​តេស្ត​អ្នក​ទាំងអស់នេះ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។ ក្រុមការងារ នឹង​បន្ត​យក​វត្ថុ​សំណាក​អ្នកដំណើរ​ជា​បន្តបន្ទាប់​ទៀត ហើយ​ក្រសួងសុខាភិបាល នឹង​ជម្រាបជូន​សាធារណជន ប្រសិនបើ​រកឃើញ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ លើ​បុគ្គល​ណា​ម្នាក់​។​

​ដោយឡែក សម្រាប់​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​នៅ​ខេត្តសៀមរាប ត្រូវបាន​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បានបញ្ចប់​រួចរាល់ ដោយ​ក្រុមការងារ​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់ ចំនួន ០៣​នាក់ ( បុគ្គលិក ២​នាក់ (​ស្ត្រី​០១​នាក់ ប្រុស ០១​នាក់ ) និង​បុរស​ជា​មិត្ត​ភ័ក្តិ ១​នាក់ ) និង​អ្នក​ប៉ះពាល់​ប្រយោល ចំនួន ១០​នាក់ ( ស្រី ៩​នាក់ និង​ប្រុស ១​នាក់ ) ដែល​ការវិភាគ​វត្ថុ​សំណាក​របស់​ពួកគាត់​ទាំងអស់គ្នា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រី​ជនជាតិ​ឥណ្ឌា អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌា ( ទីក្រុង​ដេលី ) តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។ ក្រោយពី​ធ្វើតេស្ត​លើក​ទី​១ ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​១៩ គាត់​បាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅក្នុង​សណ្ឋាគារ​ខាងលើនេះ ហើយ​កូន​គាត់ ២​នាក់ ក៏ត្រូវ​បាន​គាត់​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់ដោយឡែក​ពី​គាត់​ដែរ ហើយ​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ វត្ថុ​សំណាក​របស់គាត់ ត្រូវបាន​យកទៅ​ធ្វើតេស្ត​ឡើងវិញ ក៏បាន​បង្ហាញ​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​ស្វាមី​គាត់ បាន​ចាក​ចេញពី​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌា​ហើយ មុន​ស្ត្រី​រូបនេះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ( មិនទាន់​ត្រឡប់មកវិញ )​។ រីឯ​បុរស ត្រូវជា​ពូ​របស់​កូន និង​កូន ២​នាក់ ត្រូវបាន​ដឹកនាំ​យកមក​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រួចហើយ​ដែរ នៅ​យប់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ សរុប​មាន​ចំនួន ៨៤​នាក់ ( ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​ឥណ្ឌា​ខាងលើ​នេះដែរ )​។ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល នឹង​បន្ត​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជា​បន្តទៀត ហើយ​ក្រសួង នឹង​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ ប្រសិនបើ​មាន​អ្នកណាម្នាក់ ត្រូវបាន​រកឃើញថា វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​ក្រសួងសុខាភិបាល បានប្រកាសថា មកដល់​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៨០​នាក់​។ ក្នុងនោះ មាន ២៧៥​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រួមមាន​៖ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ម្នាក់ ( ជា​ស្ត្រី​ជនជាតិ​ឥណ្ឌា ) នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ម្នាក់ ( ជា​បុរស​ជនជាតិ​ចិន ) នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន ២​នាក់ ( ជា​បុរស​ជនជាតិ​ហុង​គ្រី និង​បុរស​ជនជាតិ​បារាំង ) និង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ចំនួន ម្នាក់ ( ជា​ស្ត្រីជន​ជាតិខ្មែរ មកពី​សហរដ្ឋអាមេរិក )៕​

អត្ថបទដែលជាប់ទាក់ទង
បន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិ ត្រូវបានដាក់ឲ្យប្រើប្រាស់​នៅបរិវេណមុខប្រាសាទអង្គរវត្ត
ព័ត៌មានជាតិ
ការសាងសង់ផ្លូវ៣៨ខ្សែ​ ក្នុងក្រុងសៀមរាប​ យកបទពិសោធន៍ខ្លះពីក្រុងព្រះសីហនុ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ​៖ ការបើក​ប្រជុំ​ជា​ទៀងទាត់​របស់​រដ្ឋសភា ជា​កិច្ចការ​ដ៏​សំខាន់ រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ នៅក្នុង​ព្រះរាជាណាចក្រ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៃ​យើង​
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥​តុលា ​ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​»​
ព័ត៌មានជាតិ
ក្រសួង​អប់រំ អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន ០៥ តុលា ក្រោម​ប្រធាន​បទ «គ្រូ​បង្រៀន​ឆ្លាត​វៃ​ដើម្បី​ការ​អប់រំ​ឌីជីថល»
ព័ត៌មានជាតិ
រដ្ឋសភា បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី