រដ្ឋសភា បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ ដែល​បាន​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ ចំនួន ១១៧ រូប​។  

​របៀបវារៈ​សម័យប្រជុំ​នាឱកាស​នេះ មាន​ចំនួន​១១ គឺ​៖ 

 ១- ព្រះរាជសារ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​។​

 ២- របាយការណ៍​សង្ខេប​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៦​។​

 ៣- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​។​

 ៤- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​

 ៥- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖

  - កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​ម៉ាឡេស៊ី ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។ 

   - កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង ការបង្ការ​ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ​។​

 ៦- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​

 ៧- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។​

 ៨- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្សី​។​

 ៩- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្តីពី​បារត​។​

 ១០- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​

 ១១- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​

អត្ថបទដែលជាប់ទាក់ទង
ការសាងសង់ផ្លូវ៣៨ខ្សែ​ ក្នុងក្រុងសៀមរាប​ យកបទពិសោធន៍ខ្លះពីក្រុងព្រះសីហនុ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ​៖ ការបើក​ប្រជុំ​ជា​ទៀងទាត់​របស់​រដ្ឋសភា ជា​កិច្ចការ​ដ៏​សំខាន់ រួមចំណែក​ក្នុងការ​ពង្រឹង​នីតិរដ្ឋ នៅក្នុង​ព្រះរាជាណាចក្រ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៃ​យើង​
ព័ត៌មានជាតិ
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​អបអរសាទរ​ទិវា​គ្រូបង្រៀន ៥​តុលា ​ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​»​
ព័ត៌មានជាតិ
ក្រសួង​អប់រំ អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន ០៥ តុលា ក្រោម​ប្រធាន​បទ «គ្រូ​បង្រៀន​ឆ្លាត​វៃ​ដើម្បី​ការ​អប់រំ​ឌីជីថល»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី