កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ត្រៀម​សម្ពោធ​សមិទ្ធិផល​ថ្មី ក្រោយ​ការសាងសង់ អស់​ពេល ៩​ខែ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​អភិវឌ្ឍន៍​ជា​លំដាប់ ចាប់តាំងពី​ទីបញ្ជាការ រហូត​ទៅដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ជា​បន្តបន្ទាប់ ដោយ​ឈរលើ​គោលការណ៍​អភិវឌ្ឍន៍​ទាន់សម័យ តាម​គំរូ​ឯកភាពគ្នា ប្រកបដោយ​ភាព​ប្រណិត គុណភាព​ខ្ពស់​តាម​ស្តង់ដា​បច្ចេកទេស និង​ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។ 

​ជាក់ស្តែង បន្ទាប់ពី ទើបតែ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​នូវ​អាគារ​រដ្ឋបាល​មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌ ៧​មករា កាលពីពេល​ថ្មីៗ ក្នុង​ខែកក្កដា ឆ្នាំ​២០២០ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ត្រៀម​ដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ប្រើប្រាស់​នូវ​សមិទ្ធិផល​ថ្មី​មួយ​បន្ថែមទៀត ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ បន្ទាប់ពី​បាន​សាងសង់​រួចរាល់ ១០០% ដោយ​ប្រើពេល​អស់ ៩​ខែ នោះ​គឺ​អាគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ បានបង្ហាញ​រូបរាង​យ៉ាង​ប្រណិត តាម​គំរូ​ឯកភាព ស្របតាម​តម្រូវការ​ប្រើប្រាស់​ចាំបាច់ រំលេច​នូវ​ក្បូរក្បាច់​រចនាបថ​បុរាណ​ខ្មែរ គួរ​ជាទី​ចាប់អារម្មណ៍​។ សមិទ្ធិផល​ថ្មី​នៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងពីរ​ខណ្ឌ​ខាងលើ ក៏​នឹង​ក្លាយជា​គំរូ សម្រាប់​ជួសជុល​កែលម្អរ កសាង​ថ្មី​បន្ត នូវ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន ១២​ផ្សេងទៀត ជា​បន្តបន្ទាប់​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
រដ្ឋសភា បើក​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦
ព័ត៌មានជាតិ
Breaking News៖ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​!
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ​សណ្ឋាគារ Le Palais Hotel នៅលើ​កោះ Phangan ប្រទេស​ថៃ សូមទោស ដែល​យក​រូបចម្លាក់​ប្រាសាទខ្មែរ មក​ដាក់​លម្អ​នៅក្នុង​ទីកន្លែង​របស់ខ្លួន
ព័ត៌មានជាតិ
រដ្ឋសភា ចាប់ផ្តើមផ្សាយផ្ទាល់លើកដំបូង​នូវកិច្ចប្រជុំ តាមគេហទំព័រ និងហ្វេសប៊ុកផ្លូវការ
ព័ត៌មានជាតិ
កម្មករ​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម តាម​ខណ្ឌ​បញ្ចេញ​កម្លាំង​ប្រមូល​សំរាម ហើយ​ក្រុង ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​៥​តុលា ឲ្យ​កម្មករ​ស៊ីន​ទ្រី ចូលធ្វើការ​វិញ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី