ស្ថានទូតបារាំង៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ​បានអនុញ្ញាតឲ្យប្រទេស​កម្ពុជាត្រឡប់មកធ្វើដំណើរលើ​មាគ៌ាសន្តិភាព ​និងរកឃើញទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិឡើងវិញ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ស្ថានទូតប្រទេសបារាំងប្រចាំកម្ពុជា បានបង្ហោះសារដែលមានខ្លឹមសារថា៖ «សន្និសីទទីក្រុងប៉ារីស៍ ដែលមានប្រទេសបារាំង និងឥណ្ឌូណេស៊ីជាសហប្រធាន បាននាំទៅដល់ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ នៅថ្ងៃទី២៣​ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យប្រទេស​កម្ពុជាត្រឡប់មកធ្វើដំណើរលើ​មាគ៌ាសន្តិភាព និងរកឃើញទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិឡើងវិញ»។

ស្ថានទូតបារាំងបានបន្តថា «ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលកន្លងមក ប្រទេសបារាំងគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍមួយប្រកបដោយភាពសុខដុម និងគោរពសិទ្ធិរបស់បុគ្គលម្នាក់ៗ»។

សូមជម្រាបថា ២៩ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន តំណាងអោយ​រដ្ឋាភិបាល​កម្ពុជា​, ចលនា​តស៊ូ​ហ្វ៊ុនស៊ីនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី​១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលជលផល និងអង្គការ WWF ​ទទួចឲ្យអ្នកពាក់ព័ន្ធធ្វើសកម្ម​​ភាពរួមគ្នាឲ្យកាន់តែខ្លាំងក្លាជាងមុន ​ដើម្បីការពារសត្វផ្សោតដែលនៅសល់ត្រឹមតែ ៨៩ក្បាល ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន មិនដែល​និយាយ​ជាមួយ​ចិន ឬ​ជាមួយ​ប្រទេស​ណាមួយ ដើម្បី​យក​កំពង់ផែ និង​ព្រលានយន្តហោះ​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​យោធា​បរទេស​ទេ​!
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននាំយក «អង្ករ» ជិត៥០០តោន ឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់ប្រគល់ជូនសាលារាជធានីភ្នំពេញ
ព័ត៌មានជាតិ
កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ​ត្រូវបានយកមករក្សាទុកដើម្បីជួសជុល​
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ​បើកទំព័រប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-ចិន ​លើការបណ្ដុះបណ្ដាលគរុកោសល្យជាន់ខ្ពស់ភាសាចិននៅកម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី