(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ គឺជាទិវាអន្តរជាតិនៃសត្វផ្សោតទឹកសាប។ រដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការWWF បានជូនដំណឹងថាមានសត្វផ្សោតត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលជលផល និងអង្គការ WWF អំពាវនាវយ៉ាងទទួចសូមឱ្យអ្នកពាក់ព័ន្ធនិងដៃគូទាំងអស់ចូលរួមធ្វើសកម្មភាពរួមគ្នាឱ្យកាន់តែខ្លាំងក្លាជាងមុន និងអនុវត្តវិធានការថ្មីបន្ថែមទៀត ដែលនៅសេសសល់ ឬមិនទាន់ធ្លាប់ត្រូវបានអនុវត្តពីមុន ដើម្បីជួយសង្គ្រោះប្រភេទសត្វផ្សោតដ៏សំខាន់នេះឱ្យរួចផុតពីការផុតពូជ៕




