កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ​ត្រូវបានយកមករក្សាទុកដើម្បីជួសជុល​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកលុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កុលាលភាជន៍និងថ្មកិនថ្មាំ ដែលរកឃើញដ៏ច្រើននេះ គឺជីកបាននៅខែមីនា ឆ្នាំ២០២០ នៅពេលក្រុមការងារស្តារប្រឡាយចំនួន១៧០០ម៉ែត្រនៃបរិវេណប្រាសាទព្រះខ័ន។ វត្ថុបុរាណទាំងអស់នេះ ស្ថិតនៅរាយប៉ាយពីគ្នា ក្នុងជម្រៅ១ម៉ែត្រជាង។ 

ក្រោយប្រទះឃើញ ក្រុមការងារក៏បានរក្សាទុកវត្ថុបុរាណទាំងអស់ រហូតដល់បញ្ចប់ការស្តារប្រឡាយ ទើបប្រគល់ជូនមជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរយកទៅអភិរក្ស ដោយមានការដឹងឭពីនគរបាលបេតិកភណ្ឌជាសាក្សី។

ចំពោះកិច្ចអភិរក្សវត្ថុបុរាណទាំងអស់នេះ អាជ្ញាធរជាតិអប្សរានឹងយកទៅរក្សាទុក ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដុសសម្អាត រួមទាំងជួសជុលឱ្យផុតពីហានិភ័យទុកជាសម្បត្តិជាតិ ពិសេសគឺសម្រាប់សិក្សាស្រាវជ្រាវពីប្រវត្តិបន្ថែមទៀត៕ 



អត្ថបទដែលជាប់ទាក់ទង
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ​ការប្រឡងប្រណាំងអង្គភាពគំរូ ​ជួយបង្កើនសមត្ថភាពមន្រ្តី ​និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ
ព័ត៌មានជាតិ
មុននេះ! អាជ្ញាធរប្រកាសបិទចរាចរទាំងស្រុង​លើផ្លូវជាតិលេខ២​ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ​ដោយសារទឹកហូរច្រោះបាក់ជើងទេរផ្លូវ
ព័ត៌មានជាតិ
រដ្ឋបាលជលផល និងអង្គការ WWF ​ទទួចឲ្យអ្នកពាក់ព័ន្ធធ្វើសកម្ម​​ភាពរួមគ្នាឲ្យកាន់តែខ្លាំងក្លាជាងមុន ​ដើម្បីការពារសត្វផ្សោតដែលនៅសល់ត្រឹមតែ ៨៩ក្បាល ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន មិនដែល​និយាយ​ជាមួយ​ចិន ឬ​ជាមួយ​ប្រទេស​ណាមួយ ដើម្បី​យក​កំពង់ផែ និង​ព្រលានយន្តហោះ​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​យោធា​បរទេស​ទេ​!
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននាំយក «អង្ករ» ជិត៥០០តោន ឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់ប្រគល់ជូនសាលារាជធានីភ្នំពេញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី