លោក ដូណាល់ ត្រាំ និង លោក ចូ បៃឌិន បញ្ចប់ការតស៊ូមតិប្រធាធិបតីលើកចុងក្រោយ ស្របពេលការបោះឆ្នោតកាន់តែកៀកចូលមកដល់​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូរ បៃឌិន ទើបតែបញ្ចប់ការតស៊ូមតិចុងក្រោយរបស់ពួកគេ មួយទល់នឹងមួយនៅក្រុង Nashville ក្នុងរដ្ឋ Tennessee ស្របពេលសល់តែតិចជាងពីរសប្តាហ៍មុនការបោះឆ្នោត ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

លោក ត្រាំ និងលោក បៃឌិន បានលើកឡើងពីបញ្ហាជាច្រើនក្នុងពេលជជែកដេញដោលដែលមានរយៈពេលជាង ៩០ នាទី។ ដោយពួកគេបានលើកឡើងពីបព្ហាជំងឺរាតត្បាតកូវីដ-១៩ ដែលសព្វថ្ងៃបានសម្លាប់ពលរដ្ឋអាមេរិកជាង២០ម៉ឺននាក់ ដោយលោក ត្រាំ បានលើកឡើងពីគ្រប់គ្រងស្ថានការណ៍របស់រដ្ឋបាលលោក ស្របពេលលោក បៃឌិន បានរិះគន់ចំពោះការលើកឡើងរបស់លោកប្រធានាធិបតី។

ជាមួយគ្នានេះពួកគេក៏បានពិភាក្សាអំពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតដោយរុស្ស៊ី និងអ៊ីរ៉ង់ ការថែទាំសុខភាពសាធារណៈ និងរឿងរ៉ាវពន្ធរបស់លោក ដូណាល់ ត្រាំជាដើម៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន មិនដែល​និយាយ​ជាមួយ​ចិន ឬ​ជាមួយ​ប្រទេស​ណាមួយ ដើម្បី​យក​កំពង់ផែ និង​ព្រលានយន្តហោះ​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​យោធា​បរទេស​ទេ​!
ព័ត៌មានជាតិ
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននាំយក «អង្ករ» ជិត៥០០តោន ឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់ប្រគល់ជូនសាលារាជធានីភ្នំពេញ
ព័ត៌មានជាតិ
កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ​ត្រូវបានយកមករក្សាទុកដើម្បីជួសជុល​
ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ​បើកទំព័រប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-ចិន ​លើការបណ្ដុះបណ្ដាលគរុកោសល្យជាន់ខ្ពស់ភាសាចិននៅកម្ពុជា​
ព័ត៌មានជាតិ
ស្ថានទូតបារាំង៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ​បានអនុញ្ញាតឲ្យប្រទេស​កម្ពុជាត្រឡប់មកធ្វើដំណើរលើ​មាគ៌ាសន្តិភាព ​និងរកឃើញទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិឡើងវិញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី