សម្តេច​តេ​ជោ ហ៊ុន សែន​៖ បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត សូមកុំ​ធ្វើ​អ្វី​ឲ្យ​ខុស​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ ក្នុងពេល​អញ្ជើញ​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​នឹង​ក្រុម​មួយចំនួន ដែល​លើកឡើងថា នៅ​កម្ពុជា​សព្វថ្ងៃ មិនទាន់មាន​សន្តិភាព​ផ្លូវចិត្ត​ទេ​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត សូមកុំ​ធ្វើ​អ្វី​ឲ្យ​ខុស រាប់ទាំង​អំពើ​ខុសច្បាប់ និង​ខុសសីលធម៌​ប្តី​ប្រពន្ធ ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ខ្លះ​ថា កម្ពុជា​មិនទាន់មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ទេ​។ គេ​ថា សន្តិភាព ទាល់​តែមាន​ទាំងអស់​។ វា​មាន​សន្តិភាព ទាំង​រូបិយ និង​ទាំង​អ​រូបិយ​។ គេ​ចង់​និយាយថា គេ​មិនទាន់មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​ថា​ត្រឡប់​ទៅវិញ​ថា បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត កុំ​ធ្វើ​អី​ឲ្យ​ខុស​។ អាហ្នឹង វា​មាន​សន្តិភាព​ហើយ​! ហើយ​បើ​ខ្លួនឯង​ធ្វើ​ខុសច្បាប់​។ ខ្លួនឯង នៅតែ​ភ័យខ្លាច​រហូត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​សន្តិភាព​ផ្លូវចិត្ត មិនមែន​រាប់​តែ​ប្រជាពលរដ្ឋ ដែល​អនុវត្ត​ខុស​ជាមួយនឹង​ច្បាប់​របស់​រដ្ឋ​ទេ​! បុរស​ដែល​ក្បត់​ប្រពន្ធ ក៏​អត់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ដែរ​! ក្រែងលោ ប្រពន្ធ​ដឹង​! ស្ត្រី​ដែលមាន​សហាយ ក៏​មិនមាន​សន្តិភាព​ផ្លូវចិត្ត​ដែរ ក្រែងលោ ប្តី​ដឹង​! អីចឹង​ឲ្យ​តែ​កាលណា​ធ្វើ​ខុស គឺ​អត់​មាន​សន្តិភាព​ផ្លូវចិត្ត​ទេ​។ អាហ្នឹង ខ្ញុំ​គ្រាន់តែ​ចង់​ផ្តាំ​ថា បើ​ចង់​មាន​សន្តិភាព​ផ្លូវចិត្ត កុំ​ធ្វើ​អី​ដែល​ខុស​! មិន​ថា ជា​កំហុស​ទៅលើ​ផ្លូវរដ្ឋ ឬ​កំហុស​ទៅលើ​បញ្ហា​សាសនា ឬ​កំហុស​លើ​បញ្ហា​នៅក្នុង​ក្រុមគ្រួសារ​។ ប៉ុន្តែ​អ្វីដែល​ប្រាកដ គឺ​រូបិយ​នេះ សន្តិភាព​រូបិយ គឺ​គ្មាន​ការប្រយុទ្ធ​វ៉ៃ​គ្នា​ទេ ហើយ​យើង​កំពុងតែ​បំផ្លាញចោល​គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ​របស់​យើង​»៕​

អត្ថបទដែលជាប់ទាក់ទង
Good News៖ ២​ថ្ងៃ ជាប់​គ្នា កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពពន្យារពេលលើការប្រមូលពន្ធលើចំណេញមូលធន ​ទៅអនុវត្តនៅដើមឆ្នាំ២០២២​
ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយចំនួនសម្លឹងឃើញកម្ពុជា ​ជាប្រទេសគោលដៅអាទិភាព ​នៅពេលផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន
ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់ឯកឧត្តម ប្រាក់ សុខុន តាមទូរស័ព្ទថា ​រដ្ឋាភិបាលថ្មីរបស់ជប៉ុននឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ សម្រេច​មិនបាន គឺ​ចាយលុយ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដក​ត្រឡប់​ទៅវិញ ទុក​ឲ្យ​កម្ពុជា នៅ​បន្ត​សង្គ្រាម «​ប្រទេស​១ តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី