Good News៖ ២​ថ្ងៃ ជាប់​គ្នា កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​ថា មិនមាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ទេ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។ ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ឡើយ​។​

​យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៨៦​នាក់ ក្នុងនោះ ២៨០​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៦​នាក់ គឺ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់ បុរស​ជនជាតិខ្មែរ ២​នាក់ ស្ត្រីជន​ជាតិខ្មែរ ម្នាក់ ស្ត្រី​ជនជាតិ​បារាំង ម្នាក់ និង​បុរស​ជនជាតិ​ប៉ូឡូញ ម្នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
ប​.​ស​.​ស​. ផ្សព្វផ្សាយ​ជាថ្មី​ពី​អត្ថប្រយោជន៍ ដែល​កម្មករ ឬ​បុគ្គលិក​និយោជិត ចូល​ជា​សមាជិក ប​.​ស​.​ស​.
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត និង​គាំទ្រ​ទាំងស្រុង លើ “​សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១”
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សន្សំ​បាន​ជាង ៩០០ លាន​ដុល្លារ​អាមេរិក ពី​ការចំណាយ​ថវិកាជាតិ ក្នុង​ឆ្នាំ​២០២០ នេះ ទុក​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​!
ព័ត៌មានជាតិ
ដើម្បី​ប្រយុទ្ធ​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៦ ជុំ រួចមកហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី