ក្រុមហ៊ុនជប៉ុនមួយចំនួនសម្លឹងឃើញកម្ពុជា ​ជាប្រទេសគោលដៅអាទិភាព ​នៅពេលផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Masahiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អណត្តិបេសកកម្មនៅកម្ពុជាក្នុងខែតុលានេះ។ ជាមួយគ្នានេះ លោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ក៏មានវត្តមាន ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនផងដែរ។

ជាការចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្ដីបានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្ម ការងាររបស់លោក Masashiro Miyao កន្លងមក ដែលលោកជាប្រធានតំណាងប្រចាំកម្ពជាទី៣នៃអង្គការ JETRO។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ថ្មីប្រចាំកម្ពុជា ដោយសង្ឃឹមថា ក្នុងអណត្តិបំពេញការងាររបស់លោកស្រី នឹងពង្រឹងបានថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការបន្ដលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន។

ក្នុងកិច្ចជំនួបនេះ លោក Masashiro Miyao បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្ដី ថា ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអទិភាពសម្រាប់វិនិយោគិនជប៉ុន។ ជាមួយនេះដែរ តំណាង JETRO ក៏បានជម្រាបជូនផងដែរថា ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងតែមានការចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់។ ទន្ទឹមនឹងនេះតំណាងអង្គការ JETRO ក៏បានថ្លែងពីគោលបំណងពីការនាំចេញទំពាំងឫស្សីកម្ពុជាចំនួន៣០តោន ទៅប្រទេសជប៉ុនផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងសេចក្ដីស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែមទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញ​យក​ផលប្រយោជន៍ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។ 

ឯកឧត្តមបាន បានបង្ហាញសេចក្ដីស្វាគមន៍នូវការបន្ដកិច្ចការ និងគាំទ្រក្រុមហ៊ុនជប៉ុនក្នុងការធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ហើយក្រសួងពាណិជ្ជកម្ម នឹងបន្ដសហប្រតិបត្តិការជាមួយអង្គការ JETRO ក្នុងការគាំទ្រអាជីវកម្មជប៉ុននៅកម្ពុជា។ ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានជម្រាបដល់តំណាងអង្គការ JETRO នូវគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផលរបស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ដីបានជូនពរដល់លោក Masashiro Miyao នូវកិច្ចការបន្ទាប់របស់លោក និងលើកទឹកចិត្តជូនលោកស្រី Marisa Haruta ដែលជាប្រធានតំណាងថ្មីឱ្យបន្ដកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការ JETRO និងក្រសួងពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង
ដើម្បី​ប្រយុទ្ធ​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៦ ជុំ រួចមកហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
Good News៖ ២​ថ្ងៃ ជាប់​គ្នា កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពពន្យារពេលលើការប្រមូលពន្ធលើចំណេញមូលធន ​ទៅអនុវត្តនៅដើមឆ្នាំ២០២២​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី